កណ្ដាល៖ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចស្រុកពញាឮចាប់ខ្លួន ក្រោយពីខ្ចីម៉ូតូគេជិះដោយនិយាយថាទៅទិញសាច់ក្លែមនិងស្រាបៀ តែបែជាយកម៉ូតូគេទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវទៅវិញ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីត្រង់ចំនុចភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងចាប់ខ្លួនបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រីនគរាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចំនួនឈ្មោះ យ៉ុង គឹមសួរ ហៅប្រុស ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ឯក អូរីយុិត ភេទប្រុស អាយុ៥៥ឆ្នាំ.ជនជាតិខ្មែរ មុខរបរ រត់កង់បី។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ដោយឡែកសម្ភារៈបាត់បង់មាន៖
ម៉ូតូ១គ្រឿង.ម៉ាក Suzuki Let ពណ៍ស ពាក់ស្លាកលេខ កណ្តាល 1Z -1656 លេខតួ
CE45D 418577 លេខម៉ាស៊ីន AE 52418508 ។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ យ៉ុង គឹមសួ ហៅប្រុស បានទៅខ្ចីម៉ូតូជនរងគ្រោះជិះទៅទិញសាច់ក្លែម និងស្រាបៀរ យកមកផឹក.ហើយជនរងគ្រោះក៏យល់ព្រមឲ្យជនសង្ស័យខ្ចី ខណៈនោះ.ជនសង្ស័យក៍ជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់រហូត ហើយបានយកម៉ូតូរបស់ជនរងគ្រោះនោះ ទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានប្រាក់ចំនួន ៥០ដុល្លា (ហាសិបដុល្លា) ហើយគេចខ្លួនបាត់រហូត។. លុះមកដល់ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០. វេលាម៉ោង ៧និង ៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យត្រលប់មកផ្ទះវិញ រួចបានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍កោះចិន ឲ្យជួយឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់តែម្ដង៕