សារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ។

ក្នុងនោះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា, នៅក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រែថាប្រកបដោយសេចក្ដីភិម្យសោមនស្សរីករាយ នៃបុណ្យរូបក៏លើតុគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឋិត ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្តែងនូវសេចក្តីអំណរឥត៍ឧបមា ដែលក្នុងនោះខ្លួនផ្ទាល់និងភរិយ សូម និងសូមចូលរួមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីភាពដ៏អស្ចារ្យក្នុងការដឹកនាំបេសកកម្មមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជាក្នុងការរួមចំណែកដ៏មានតម្លៃក្នុងការដោះស្រាយទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្រជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនក្រីក្រ ចាស់ជរា គ្មានទីពឹង ជនងាយរងគ្រោះ ទុរគតជន កុមារកំព្រា ជនគម្លង់ យុទ្ធជនរងបួស ជនមានពិការភាព និងជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់ វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា ការពារ និងអភិបាលជ្រោះព្រំដូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ប្រុស ស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរ ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តា ទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុត ពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print