រកឃើញហើយក្រុមដែលត្រូវប៉ះគ្នាវគ្គ១៦ក្រុម Champions League និងវគ្គ៣២ក្រុម Europa League

ចែករំលែក៖

យោងតាមគេហទំព័ររបស់ UEFA បានបង្ហាញកាលយប់ថ្ងៃទី១៤ ខែធ្នូក្នុងការចាប់ឆ្នោតវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League និងវគ្គ៣២ក្រុមក្របខ័ណ្ឌ Europa League ដោយក្រុមដែលត្រូវប៉ះគ្នា សុទ្ធតែមកពីក្លិបផ្សេងគ្នាទាំងអស់។
ក្រុមទាំងនៃក្របខ័ណ្ឌ Champions League របស់អេស្ប៉ាញគឺAtletico Madrid ត្រូវប៉ះក្រុមខ្លាំងមកពីអង់គ្លេសChelsea ខណៈដែលក្រុម Sevilla ត្រូវប្រឈមមុខនឹងក្រុមមកពីអាឡឺម៉ង់ BorussiaDortmund ចំណែកក្រុម Barcelona ចាប់ឆ្នោតប៉ះក្រុមខ្លាំងរបស់បារំាង Paris Saint-Germain ម្តងទៀត និងក្រុម Real Madrid នឹងត្រូវជួបក្រុមមកពីអ៊ីតាលី Atalanta

ការប្រកួតរបស់ក្រុម Barcelona ទល់នឹងក្រុម PSG គឺ Neymar នឹងត្រូវជួប Lionel Messi ម្តងទៀតក្រោយពីអ្នកទាំងពី២បែកគ្នាកាលពីឆ្នាំ២០១៧ ពេលនៅរួមរស់ជាមួយក្រុមរួមគ្នា។ ដោយឡែកក្រុមផ្សេងទៀតគឺ Porto ត្រូវជួប Juventus, RB Leipzig ប៉ះ Liverpool, Lazio ប៉ះ Bayern Munich និង BorussiaMonchengladbach ប៉ះក្រុមខ្លាំងអង់គ្លេស Manchester City

ងាកមកក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយវិញក៏បានចាប់ឆ្នោតរួចរាល់ហើយដែរកាលពីយប់មិញ ដោយក្រុមខ្លាំងៗនៅអង់គ្លេសដូចជា Arsenal, Leicester City, Tottanham និង Manchester United ត្រូវប្រកួតជើងទី១នៅក្រៅទឹកដីទាំងអស់។

ក្រុមបិសាចក្រហម Manchester City ត្រូវប៉ះក្រុម Real Sociedad, ក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica, ក្រុមមាន់ខ្នាយមាស Tottanham ត្រូវប៉ះក្រុមខ្លាំងមកពីអាល្លឺម៉ង់ Wolfsberg ខណៈដែលក្រុមចចកកំណាច Leicester City ត្រូវប៉ះក្រុម Slavia Praha សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Champions League ជើងទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយការប្រកួតជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ចំណែកការប្រកួតក្របខ័ណ្ឌ Europa League ជើងទី១នឹងប្រកួតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈជើងទី២ ត្រូវប្រកួតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ។ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នាវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League និងវគ្គ៣២ក្រុមក្របខ័ណ្ឌ Europa League

UEFA Champions League:

Borussia Moenchengladbach vs Manchester City

Lazio vs Bayern Munich

Atletico Madrid) vs Chelsea

RB Leipzig vs Liverpool

Porto vs Juventus

Barcelona vs Paris Saint-Germain

Sevilla vs Borussia Dortmund

Atalanta vs Real Madrid

UEFA Europa League:

Wolfsberg vs Tottenham
Dynamo Kyiv vs Club Brugge
Real Sociedad vs Manchester United
Benfica vs Arsenal
Crvena zvezda vs AC Milan
Antwerp vs Rangers
Slavia Praha vs Leicester
Salzburg vs Villarreal
Braga vs Roma
Krasnodar vs Dinamo Zagreb
Young Boys vs Leverkusen
Molde vs Hoffenheim
Granada vs Napoli
Maccabi Tel-Aviv vs Shakhtar Donets
Lille vs Ajax
Olympiacos vs PSV ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print