អតីតគ្រូបង្វឹកក្រុមហង្សក្រហម-អតីតប្រធានក្រុមជម្រើសជាតិបារាំងលោក Gerard Houllier ស្លាប់ក្នុងវ័យ៧៣ឆ្នាំដោយជំងឺបេះដូង

ចែករំលែក៖

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីយប់ម្សិលមិញបានឲ្យដឹងថា អតីតអ្នកចាត់ការបាល់ទាត់បារាំងលោកGerard Houllier ដែលជាអតីតគ្រូបង្វឹកក្លិប Olympique Lyonnais, Paris St-Germain និង Liverpool បានទទួលមរណភាពហើយក្នុងអាយុ៧៣ឆ្នាំ បន្ទាប់ពីការវះកាត់បេះដូងនៅទីក្រុងប៉ារីស។

លោក Houllier មានជំងឺបេះដូងតាំងពីយូរយារណាស់មកហើយនៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ ក្នុងអំឡុងពេលនៃការប្រកួតក្របខ័ណ្ឌ Premier League រវាង Liverpool និង Leeds United កាលពីឆ្នាំ ២០០១ ។

លោក Houllier បានកសាងកេរ្តិ៍ឈ្មោះនៅឯក្លិប Liverpool ជាកន្លែងដែលលោកបានដឹកនាំក្លិបនេះឈ្នះពានរង្វាន់ FA Cup, League Cup និង UEFA Cup ក្នុងឆ្នាំ២០០១ ។

ក្រោយចប់អាជីពជាកីឡាករក្នុងលីកបារាំងលោក Houllier បានចាប់ផ្តើមធ្វើជាគ្រូបង្វឹកក្នុងឆ្នាំ១៩៧៣ ដោយទទួលបានការងារធំដំបូងជាមួយក្លិបLens មុនចូលកាន់តំណែងនៅក្លិប Paris St-Germain បន្ទាប់មកជាគ្រូបង្វឹកពេញសិទ្ធិនៅឆ្នាំ១៩៩២ ប៉ុន្តែគាត់បានដឹកនាំរយៈពេលខ្លីនិងមិនជោគជ័យ ហើយបានលាឈប់ពីតំណែងបន្ទាប់ពីខកខានមិនបាននាំក្រុមបារាំងទៅប្រកួត World Cup ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក។

...

ក្រោយមកលោកក៏ទទួលបានជោគជ័យនៅប្រទេសបារាំងដោយដឹកនាំក្រុម Lyon ឈ្នះពានរង្វាន់លីកកំពូលបារាំងម្តង ហើយបានត្រលប់ទៅដឹកនាំក្រុម Aston Villa វិញនៅឆ្នាំ២០១០ ប៉ុន្តែគាត់បានចាកចេញពីតួនាទីនៅឆ្នាំបន្ទាប់បន្ទាប់ពីមានបញ្ហាបេះដូង

រូបថត៖Reuters 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print