លោក ចូ បៃ​ឌិន រិះគន់​លោក​ ត្រាំ ថា​៖ មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ពលរដ្ឋ​អាមេរិក ខណៈ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​

ចែករំលែក៖

អន្តរជាតិ៖ ក្នុងសុន្ទរកថាក្រោយប្រតិភូបោះឆ្នោតទទួលស្គាល់ជាផ្លូវការជោគជ័យរបស់លោកចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានរិះគន់លោកដូណាល់ ត្រាំ និងសមាជិកបក្សសាធារណរដ្ឋលោកថា៖មិនគោរពរដ្ឋធម្មនុញ្ញ និងឆន្ទៈពលរដ្ឋអាមេរិក ដោយមិនព្រមទទួលស្គាល់លទ្ធផលឆ្នោតថ្ងៃទី ខែវិច្ឆិកា ជាមួយគ្នានេះ លោក បៃឌិន បានប្រាប់ពលរដ្ឋអាមេរិកថាប្រជាធិបតេយ្យអាមេរិកបានយកឈ្នះកម្លាំងប្រឆាំងនេះ ខណៈប្រតិភូបោះឆ្នោតទូទាំងសហរដ្ឋអាមេរិកបានបោះឆ្នោតទទួលស្គាល់ជោគជ័យរបស់លោក

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន បានគូសបញ្ជាក់ថា លោកមិនធ្លាប់ឃើញពីមុនមកទេនូវជំហរដ៏សែនអាក្រក់ ដែលបានបដិសេធគោរពឆន្ទៈពលរដ្ឋអាមេរិក នីតិរដ្ឋ និងរដ្ឋធម្មនុញ្ញ ហើយត្រង់នេះ លោកចង់សំដៅដល់បណ្ដឹងតវ៉ារបស់រដ្ឋ Texas ហើយគាំទ្រដោយប្រធានាធិបតី ដូណាល់ ត្រាំ ដែលព្យាយាមកែប្រែលទ្ធផលឆ្នោតក្នុងរដ្ឋគន្លឹះដែលលោកបៃឌិន ឈ្នះ តែបណ្ដឹងនេះ ត្រូវបានតុលាការកំពូលអាមេរិកផាត់ចោលកាលពីថ្ងៃសុក្រសប្ដាហ៍មុន

បើទោះបីជាទង្វើលោកត្រាំ គំរាមកំហែងដល់គុណតម្លៃស្នូលនៃប្រជាធិបតេយ្យមានការព្រមផ្ទេរអំណាចដោយសន្តិវិធីជាដើម លោកបៃឌិនអះអាងថា ប្រព័ន្ធរដ្ឋាភិបាលអាមេរិក នៅតែជាប់រឹងមាំ

លោក បៃឌិន បានអះអាង​​ពីស្រុកកំណើតលោកផ្ទាល់នៅរដ្ឋ Delaware ថា៖«​អណ្ដាតភ្លើងនៃប្រជាធិត្យេ បានដុតឆេះក្នុងប្រជាជាតិនេះជាយូរមកហើយ ហើយឥឡូវនេះ យើងទើបដឹងថាគ្មានអ្វី សូម្បីតែជំងឺរាតត្បាតសកល ការរំលោភអំណាច អាចពន្លត់វាបានឡើយ​»​

ជាមួយគ្នានេះ លោក បៃឌិន បានបញ្ចេញសារបង្រួមបង្រួបប្រជាជាតិអាមេរិកយ៉ាងមានឥទ្ធិពលមួយ ដោយប្តេជ្ញាធ្វើជាប្រធានាធិបតីសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូប លោក សង្កត់ធ្ងន់ថា លោកនឹងប្រឹងប្រែងធ្វើការខ្លាំងមិនត្រឹមសម្រាប់ពលរដ្ឋអាមេរិកដែលបោះឆ្នោតឲ្យលោកទេតែលោកក៏នឹងធ្វើដូចខ្លាំងគ្នាសម្រាប់អ្នកដែលមិនបានបោះឆ្នោតឲ្យលោកផងដែរ

សូមជម្រាបថា ក្រោយត្រូវបានប្រកាសជាផ្លូវការជាប្រធានាធិបតីមេរិ លោក បៃឌិន វ័យ៧៨ឆ្នាំ លើកឡើងថា«​នេះជាពេលដែលបើកទំព័រថ្មី ហើយខ្ញុំមានជំនឿចិត្តថាយើងអាចធ្វើការរួមគ្នាសម្រាប់ប្រយោជន៍ប្រជាជាតិយើង​»​

គួររម្លឹកដែរថា លោក បៃឌិន ទទួលបានសន្លឹកឆ្នោតគាំទ្រគ្រប់ ២៧០ ពីប្រតិភូបោះឆ្នោត ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក បន្ទាប់ពីរដ្ឋCalifornia បានប្រគល់ប្រតិភូបោះឆ្នោតទាំង៥៥របស់ខ្លួនឲ្យដល់លោក ចូ បៃឌិន ផ្អែកលើលទ្ធផលបោះឆ្នោតខែវិច្ឆិកា លោក បៃឌិន ឈ្នះប្រតិភូបោះឆ្នោតរហូតដល់៣០៦ ទល់នឹងរបស់លោកត្រាំ ២៣២

គួរបញ្ជាក់ថា លោក ចូ បៃឌិន បើគ្មានអ្វីប្រែប្រួលនោះទេ លោកនឹងស្បថចូលកាន់តំណែងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ខណៈសមាជិកគណៈរដ្ឋមន្ត្រីលោក ក៏រៀបចំជិតរួចរាល់ផងដែរ នៅពេលឡើងជាប្រធានាធិបតី៤៦អាមេរិក លោក បៃឌិន នឹងប្រឈមបញ្ហាចម្បងមួយចំនួន រាប់ចាប់តាំងពី ការប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩, ស្រោចស្រង់សេដ្ឋកិច្ចអាមេរិក និងកសាងឡើងវិញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលរងខូចខាតដោយសារគោលនយោបាយឯកតោភាគីនិយមរបស់លោកត្រាំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print