រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលាលែងចេញពីតំណែង​

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr បានប្រកាសលាលែងចេញពីតំណែង ដោយសារតែមានវិវាទជាមួយប្រធានាធិបតីដូណាល់ត្រាំ ក្រោយពេលលោក ប្រកាសថា​ការបោះឆ្នោតអាមេរិក មិនមានការបន្លំនោះឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​កាលពីថ្ងៃទី​១៤​ខែធ្នូ​បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង នៅសប្តាហ៍ក្រោយ។
ពាក់ព័ន្ធការលាលែងចេញពីតំណែង​ ​ប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះលើបណ្តាញសង្គម ថា​«ខ្ញុំទើបតែជួបប្រជុំជាមួយលោក​Bill Barr នៅសេតវិមាន​​ ហើយទំនាក់ទំនង យើងទាំងពីរមានទំនាក់ទំនងល្អ​ ហើយលោក Bill Barr បានបំពេញការងារយ៉ាងល្អ​។ លោក Bill Barr នឹងឈប់សម្រាក​ជួបជាមួយគ្រួសារ ក្នុងឱកាសបុណ្យគ្រិស្មាខាងមុខ។
ជាមួយគ្នានេះលោកត្រាំ ក៏បាន ជ្រើសរើសលោក​Jeff Rosen រដ្ឋលេខាធិការក្រសួង យុត្តិធម៌កាន់តំណែងជំនួសវិញ។
នៅក្នុងលិខិត លាលែងចេញពីតំណែង​លោក Jeff Rosen ក៏បាន សរសើរដល់ប្រធានាធិបតីដូណាល់ ត្រាំ​​ ដែលបានជំរុញសេដ្ឋកិច្ចជាតិ ពង្រឹងកម្លាំងយោធា​ និងទប់ស្កាត់ការឆ្លងកូវីដ​១៩ បានយ៉ាងល្អបំផុត​។
ការលាលេងចេញពីដំណែង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង​ ដែលរដ្ឋមន្ត្រីយុត្តិធម៌​ប្រកាសថា ការបោះឆ្នោត​ ប្រកបដោយយុត្តិធម៌ ។ លោក​Bill Barr ត្រូវបានជ្រើសរើស ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ នៅចុងឆ្នាំ២០១៨ ជំនួសលោកJeff Sessions ដែលលាលែងចេញពីតំណែង ៕ ដោយ៖ធីរីណា

...

រូបថត៖ Mandel Ngan / AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print