រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr បានប្រកាសលាលែងចេញពីតំណែង ដោយសារតែមានវិវាទជាមួយប្រធានាធិបតីដូណាល់ត្រាំ ក្រោយពេលលោក ប្រកាសថាការបោះឆ្នោតអាមេរិក មិនមានការបន្លំនោះឡើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៤ខែធ្នូបានប្រកាសថា លោកនឹងលាលែងចេញពីតំណែង នៅសប្តាហ៍ក្រោយ។
ពាក់ព័ន្ធការលាលែងចេញពីតំណែង ប្រធានាធិបតីដូណាល់ ត្រាំបានបង្ហោះលើបណ្តាញសង្គម ថា«ខ្ញុំទើបតែជួបប្រជុំជាមួយលោកBill Barr នៅសេតវិមាន ហើយទំនាក់ទំនង យើងទាំងពីរមានទំនាក់ទំនងល្អ ហើយលោក Bill Barr បានបំពេញការងារយ៉ាងល្អ។ លោក Bill Barr នឹងឈប់សម្រាកជួបជាមួយគ្រួសារ ក្នុងឱកាសបុណ្យគ្រិស្មាខាងមុខ។
ជាមួយគ្នានេះលោកត្រាំ ក៏បាន ជ្រើសរើសលោកJeff Rosen រដ្ឋលេខាធិការក្រសួង យុត្តិធម៌កាន់តំណែងជំនួសវិញ។
នៅក្នុងលិខិត លាលែងចេញពីតំណែងលោក Jeff Rosen ក៏បាន សរសើរដល់ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានជំរុញសេដ្ឋកិច្ចជាតិ ពង្រឹងកម្លាំងយោធា និងទប់ស្កាត់ការឆ្លងកូវីដ១៩ បានយ៉ាងល្អបំផុត។
ការលាលេងចេញពីដំណែង ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង ដែលរដ្ឋមន្ត្រីយុត្តិធម៌ប្រកាសថា ការបោះឆ្នោត ប្រកបដោយយុត្តិធម៌ ។ លោកBill Barr ត្រូវបានជ្រើសរើស ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅចុងឆ្នាំ២០១៨ ជំនួសលោកJeff Sessions ដែលលាលែងចេញពីតំណែង ៕ ដោយ៖ធីរីណា
រូបថត៖ Mandel Ngan / AFP