រាជរដ្ឋាភិបាលត្រៀមឃ្លាំង ដែលអាចទុកវ៉ាក់សាំងកូវីដ១៩ រហូតដល់ -៨០អង្សា ឬក្រោមនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាសាន៍ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។ ក្នុងនោះសម្ដេច បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមឃ្លាំង ដែលអាចទុកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ក្នុងសីតុណ្ហភាពរហូតដល់ -៨០អង្សា ឬក្រោមនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំង! ខ្ញុំព្រះករុណាខ្ញុំបាននិយាយហើយ យើងមានតម្រូវការរហូតទៅដល់ ២៦លានដូស… ឃ្លាំងកំពុងរៀបចំ ដែលមានកម្រិតរក្សាទុករហូតដល់ -៨០អង្សា។ ពេលដែលមានវ៉ាក់សាំងនេះ ក៏ត្រូវគិតអំពីស្ថានភាពនៃការដឹកជញ្ជូន ដែលខ្ញុំសូមស្នើឲ្យឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវធ្វើការគិតគូរទៅលើការដឹកជញ្ជូន»។
សូមរំឮកថា ,សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ Facebook បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោបានថ្លែងថា ពេលសម្តេចបង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ១៩ សម្តេចមិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ។

ដោយឡែក ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។ សម្តេចតេជោ ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print