បើលោកអ្នកមិនចង់ឲ្យហ្វេសប៊ុក Block ចោលនោះទេ ហាម Comment ដាច់ខាតនូវពាក្យមួយឃ្លានេះ

ចែករំលែក៖

បច្ចេកវិទ្យា៖ បច្ចុប្បន្ននេះ មនុស្សយើងជាច្រើនបាននិងកំពុងប្រើបណ្តាញសង្គម Facebook ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ, ដោយភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាកសាងសហគមន៍នានាផងដែរ។ មិនតែប៉ុណ្ណោះ Facebook ក៏ជាកន្លែងដែលមនុស្សមានអារម្មណ៍ថា មានសិទ្ធិអំណាចក្នុងការប្រាស្រ័យទាក់ទង ហើយ Facebook យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារការរំលោភបំពានផ្សេងៗ នៅលើបណ្តាញសង្គមរបស់ខ្លួន។ ដូច្នេះហើយបានជា Facebook ច្បាប់ Community Standards ដែលបញ្ជាក់ពីអ្វីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើនៅលើនោះ។

ជាក់ស្តែង ទង្វើមួយចំនួន ក៏ដូចជាពាក្យពេជន៍ខ្លះ ត្រូវបាន Facebook ហាមឃាត់មិនឲ្យមានលើបណ្តាញសង្គមរបស់ខ្លួនដោយ ផ្អែកតាមមូលហេតុដូចជា គោរពសិទ្ធិអ្នកដទៃ និងលុបបំបាត់ការរំលោភបំពានផ្សេងៗ។ ក្នុងនោះ ប្រសិនបើអ្នកហ៊ាន Comment ពាក្យ “Send Nude” (ដែលមានន័យចង់ឲ្យគេផ្ញើរូបអាក្រាតឲ្យអ្នក) នោះ Facebook នឹងលុបវាចោលដោយស្វ័យប្រវត្តិ ហើយលោតសារព្រមានអ្នកភ្លាមៗថា នឹងBlock គណនីរបស់អ្នក ប្រសិនបើនៅតែហ៊ានធ្វើវាម្តងទៀត។

ជាមួយគ្នានេះ ចំពោះទង្វើ​ខុសឆ្គង​​មួយ​ចំនួន​ដែល​អាច​ឈាន​ដល់​ការ​បិទ​ទំព័រ (Page) និង​គណនី (Account) ដែល​អ្នក​មិន​គួរ​បង្ហោះ​លើ​ Facebook មានដូចជាខាងក្រោម៖

ទី១៖ រូប​​ភាព​អាក្រាត​​របស់​កុមារ​ សូម្បី​តែ​រូប​ដែល​បង្ហោះ​ដោយ​ឪពុក​ម្ដាយ

ទី២៖ រូប​ភាព​បង្ហាញ​ពី​ដើម​ទ្រូង​នារី​ដែល​គ្មាន​ការ​បិទ​បាំង​ (ប៉ុន្តែ​មាន​ការ​លើក​លែង​ចំពោះ​ការ​​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ ឬ ការ​បំបៅ​ដោះ​ទារក)

ទី៣៖ ការ​បង្ហោះ​សារ​ដែល​ចេញ​មុខ​និយាយ​ថា​​ជន​រងគ្រោះ​នៃ​សោកនាដកម្ម​ណា​មួយ​ជា​មនុស្ស​កុហក​បន្លំ​ខ្លួន​​ធ្វើ​ជា​ជន​រងគ្រោះ

ទី៤៖ ការ​បង្ហោះ​សារ​សារភាព​ទោស​ឧក្រិដ្ឋកម្ម​របស់​ខ្លួន​

ចង់​ទិញ​ ឬ លក់​គ្រឿង​ញៀន​ ឬ​ថ្នាំ​មិន​ស្រប​ច្បាប់​ដទៃ​ទៀត​

ទី៥៖ ការ​បង្ហោះ​សារ​វាយ​ប្រហារ​នរណា​ម្នាក់​

​​​​ទី៦៖ រូបភាព​គូថ​ដែល​គ្មាន​អ្វី​បិត​បាំង​ និងសារ​​ដែល​​ញុះញង់​ឲ្យ​មាន​ការ​​ប្រើ​ហិង្សា​ព្រោះ​តែ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print