ផ្ទះប្រជាពលរដ្ឋ៣៨ខ្នងត្រូវបានដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងនិងខ្យល់កន្ត្រាក់នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៣៨ខ្នងត្រូវបានដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីចន្លោះម៉ោង៤និង៤៥នាទីរហូតដល់ម៉ោង៨យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅស្រុករមាសហែក ស្រុកស្វាយទាបនិងក្រុងបាវិត។

យោងតាមមន្ត្រីអាជ្ញាធរខេត្តស្វាយរៀងបានឱ្យដឹងថា នៅម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១៥ ខែធ្នូនៅភូមិព្រៃឈើទាលនិងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប មានករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំនិងប៉ើងដំបូលផ្ទះអស់សរុបចំនួន១៣ខ្នង(រលំទាំងស្រុងចំនួន៣ខ្នង)។ ចំណែកនៅក្រុងបាវិត
ផ្ទះប្រជាពលរដ្ឋនៅភូមិប្រសប់លាក់ចំនួន១១ខ្នង ត្រូវរបើកដំបូលនិងដួលបង្គោលភ្លើងផ្លូវចូលវត្តកន្សៃរាជហៅវត្តប្រសប់លាក់ខូចខាតសរុបចំនួន៨បង្គោល។
ចំណែកនៅស្រុករមាសហែកនាវេលាម៉ោង៨យប់មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋក្នុងឃុំសម្បត្តិមានជ័យចំនួន១០ខ្នង និងឃុំសំបួរចំនួន៤ខ្នងផងដែរ។

ប្រភពបន្តថា ករណីភ្លៀងមានលាយខ្យល់កន្ត្រាក់នេះមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ប៉ុន្តែអាជ្ញាធរខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពេលមានភ្លៀងនិងខ្យល់កន្ត្រាក់ត្រូវប្រញាប់ប្រញាល់
រកកន្លែងមានសុវត្ថិភាពដើម្បីការពារខ្លួននិងត្រូវបិទទូរស័ព្ទពេលមានផ្គររន្ទះ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print