នៅទីបំផុត រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមជួបជាមួយអ្នកឈ្នះឆ្នោត

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo និឹងជួបជាមួយលោកបៃឌិន នៅថ្ងៃទី​១៧ខែធ្នូ ដើម្បីពីភាក្សា គ្នាលើបញ្ហាសំខាន់ៗ ពិសេសគឺការផ្ទេរអំណាច។
តាមសារព័ត៌មាន AP និង CNN បានផ្សាយថា​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបន្ទន់ឥរិយាបថ ដោយព្រមជួបជាមួយក្រុមការងារផ្ទេរអំណាចរបស់លោកបៃឌិន គឺលោក Antony Blinken ស្តីពីដំណើរការ ផ្ទេរអំណាចជូនប្រធានាធិបតីជាប់ឆ្នោតថ្មី។
ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ​នេះជាជំហានវិជ្ជមានមួយ​​ដើម្បីផ្ទេរអំណាចជូនប្រធានាធិបតីជាប់ឆ្នោតថ្មីលោកបៃឌិន។ នេះជាជំនួបលើកដំបូង​ ​ហើយត្រូវបានគេចាត់ទុកថាជាការទទួលស្គាល់ពីការបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកា​។
កាលពីថ្ងៃទី​១៤ខែធ្នូ តំណាងម្ចាស់ឆ្នោតបានបោះឆ្នោតគាំទ្រលោកបៃឌិនធ្វើជាប្រធានាធិបតី​​ដឹកនាំអាមេរិក៤ឆ្នាំខាងមុខទៀត ។ ជាមួយគ្នានោះដែរ គណបក្សសាធារណរដ្ឋ ក៏បានប្រកាសទទួលស្គាល់លោកបៃឌិនជាអ្នកឈ្នះផងដែរ​។
ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ មកទល់ពេលនេះនៅតែមិនទាន់ទទួលស្គាល់​ការណ៍ពិត ដោយនៅតែបន្តទាមទារ​ប្រែក្រឡាស់លទ្ធផលបោះឆ្នោត​ មុនពេល ប្រធានាធិបតីថ្មីចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករាឆ្នាំ២០២១ខាងមុខនេះ៕

...

រូបភាព៖ FT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print