USAID ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក លើ​កិច្ច​ព្រម​ព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Veena Reddy នាយិកា​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៏ (USAID បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ចំនួន ៦៦,២ លាន​ដុល្លារ​អាមេរិក លើ​កិច្ច​ព្រម​ព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​នោះ ហិរញ្ញប្បទាន​ចំនួន ៤៣,៣ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ និង​ចំនួន ២២,៩ លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​កសិកម្ម និង​បរិស្ថាន ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ២០២០ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ហិរញ្ញប្បទាន ដែល​មាន​ចំនួន​សរុប​ប្រមាណ ១២៨,៧ លាន​ដុល្លារ​អាមេរិក ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។

On Tuesday, 08 December 2020, His Excellency Chin Bun Sean, Senior Minister in Charge of Special Missions and Vice-Chairman of the Council for Development of Cambodia and Ms. Veena Reddy, U.S. Agency for International Development/Cambodia Mission Director, signed an exchange of notes reflecting the addition of USD 66.2 million to the Development Object Agreement Grants between the Royal Government of Cambodia and the Government of the United States of America. These additional funds will support activities in Public Health and Education (USD 43.3 million) and in Agriculture and Environment (USD 22.9 million). The U.S. Government has already provided approximately USD 128.7 million in 2020 towards the development of Cambodia.

ប្រភព៖ CDC

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print