គំរោង​ជួសជុល​ខ្លោងទ្វារខាងកើតប្រាសាទតានៃ គ្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២០

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប គឺអាជ្ញាធរជាតិអប្សរា ដែលសហការ ជាមួយ​វិទ្យាស្ថានជាតិស្រាវជ្រាវមរតក​វប្បធម៌នៃទីក្រុង​តូក្យូ (Tokyo)​ ប្រទេសជប៉ុន ក្នុងការងារជួសជុលក្លោងទ្វារខាងកើត​របស់ប្រាសាទតានៃ ​​​ដើម្បីអភិរក្សឱ្យរួច​ចាកផុតពីភាពខ្ទេចខ្ទាំ បាន​ជិតឈានដល់ការបញ្ចប់ជាស្ថាពរ​ហើយ។ ​

អង្គភាពមន្ទីរព័ត៌មានខេត្តបានបន្តថា លោក ស៊ា សុភារុន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានការដ្ឋាន​ជួសជុលបានឱ្យដឹងនៅថ្ងៃទី១៥ ខែធ្មូនេះថា ការជួសជុលខ្លោងទ្វារខាងកើត ប្រាសាទតានៃនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មក គឺ​សម្រេចបានប្រហែល៩០% ហើយដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២០នេះ។
លោកមានប្រសាសន៍​ទៀតថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារ​ខាងកើតប្រាសាទតានៃ​រចនាសម្ព័ន្ធ​របស់វាទាំងមូល​បានរំកិលចេញពីទីតាំងដើម ថ្មជញ្ជាំងគ្រប់ជ្រុងប្រេះចេញពីគ្នា ដែលអាច​នឹងរងការ​បាក់​រលំ ។​ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកថ្មដំបូលដែលនៅសល់ពុំមានស្ថេរភាពដោយសារឫស និងដើមឈើចាក់ចូលបំផ្លាញ។​ ក្រុមអ្នកជំនាញ​ឱ្យដឹងថាប្រាសាទតានៃ ដែលមានអាយុ​កាល​ជាង៩០០ឆ្នាំ​មកហើយ នោះ គឺ​នៅ​អំឡុងពេលជួសជុល គឺបានធ្វើកំណាយស្រាវជ្រាវ ហើយ​ប្រទះឃើញកុលភាជន៍ជាច្រើនបំណែក និងព្រះកេស លោកកេសូផងដែរ។
លោក ព្រំ សុភក្តិ មន្ត្រីបច្ចេកទេសជួសជុលចម្លាក់ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា អ្នកជំនាញបានប្រើបច្ចេកទេសជួសជុលថ្មក្លោងទ្វារខាងកើត​របស់ប្រាសាទតានៃ​​ ដែលពុកផុយខ្លាំង​ ចំនួន​ជាង​៣០០ដុំតាមបែប​សម័យ​ទំនើប​ស្របតាម​ការណែនាំ​ផ្នែក​បច្ចេកទេសពី​គណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print