ទូរទស្សន៍ជាតិកម្ពុជា នឹងបញ្ជូនបេក្ខជនតំណាងកម្ពុជា៣រូប នឹងចូលរួមប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ថ្នាក់តំបន់ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ហើយមានការផ្សាយផ្ទាល់លើផេក @ASEAN Quiz Cambodia

ចែករំលែក៖

ភ្នំពេញ៖ ដោយសារបញ្ហាកូវីដ១៩ ប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកម្មវិធីសំណួរចម្លើយពីអាស៊ានថ្នាក់តំបន់នេះ តាមប្រព័ន្ធវីដេអូ ដោយមានបេក្ខជនឆ្នើមៗ៣រូបដូចគ្នា ដែលមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។

លក្ខខណ្ឌនៃការប្រកួតនោះ គឺក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដែលចេញពីការឆ្លើយសំណួរក្នុងចំណោមទាំង៣ជុំ នឹងក្លាយជាជ័យលាភីពីលេខ១-៣។ ក្នុងនោះផងដែរ ក៏មានលក្ខខណ្ឌនៃការរើសសំណួរ និងការចុចប៊ូតុងដើម្បីឆ្លើយសំណួរផងដែរ។

ពីកម្មវិធីនេះ ជ័យលាភីលេខ១ទទួលបានរង្វាន់ជាទឹកប្រាក់១៥០០ដុល្លារ លេខ២រង្វាន់ទឹកប្រាក់១២០០ដុល្លារ និងលេខ៣ រង្វាន់ជាទឹកប្រាក់៩០០ដុល្លារ។

សូមបញ្ជាក់ថា បេក្ខជនតំណាងកម្ពុជាទាំងបីរូប គឺជាជ័យលាភីលេខ១-៣ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន កាលពីខែមករាកន្លងទៅ។

បេក្ខជនតំណាងកម្ពុជា បានចូលរួមហាត់សម និងស្វែងយល់ពីការប្រកួតរួចរាល់ហើយ ដែលមានសមាសភាពដូចជា៖

១- សិស្ស វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង

២- សិស្ស ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិ

៣- សិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ៕

   

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print