ភ្នំពេញ៖ សេចក្តីជូនដំណឹងលេខ ៨១៧ សជណ.អគឧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្តីពី ការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍សូមជម្រាបជូនដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជនទាំងអស់ មេត្តា ជ្រាបថា ដើម្បីបន្តចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេស ក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រសួងទេសចរណ៍សម្រេចបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយ តម្លៃទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានបញ្ចប់។ គ្រឹះស្ថានទាំង អស់អាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬអនឡាញ (Online)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជនទាំងអស់ មេត្តា ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖សិលា