រថយន្តពាក់ស្លាក់លេខ ខ.ម បើកបុកមន្រ្តីនគបាលកំពុងបំពេញការងាររងរបួសធ្ងន់ជនបង្កចុះរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបានបើកបរបំបុកទៅលើមន្ត្រីនគរបាលការពារគោលដៅរៀបចំសណ្តាប់ធ្នាប់ម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលជនរងគ្រោះកំពុងបំពេញការងារឈរបញ្ជាយានយន្តគ្រប់ប្រភេទឱ្យឈប់ដើម្បីត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍។

ហេតុការណ៍រថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុកមន្រ្តីសណ្តាប់ធ្នាប់ចរាចណ៍បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះបានកើកឡើងនៅវេលាម៉ោង៥ៈ១០នាទីព្រឹកព្រលឹមថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុមន្រ្តីនគបាលដែលរងគ្រោះនោះបានបំពេញការងារឈរឃាត់រថយន្តគ្រប់ប្រភេទដើម្បីធ្វើការត្រួតពិនិត្យស្រាប់តែឃាត់ប៉ះចំរថយន្តពណ៌ត្រេអុីពាក់ស្លាក់លេខ ខ. ម(ខេមរភូមិន្ទ) តែរថយន្តនោះមិនបានគោរពច្បាប់ចរាចរណ៍មិនបន្ថយល្បឿនឡើយគឺបើកសំដៅមកបុកយ៉ាងពេញទំហឹងតែម្តង ទៅលើមន្ត្រីនគរបាលនោះបណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ប្រភពបន្តថា : រថយន្តបង្កហេតុនោះម៉ាក MAZDA (ម៉ាស់ដា)ព័ណត្រេអុីពាក់ស្លាកលេខ ខ.ម02. 2-1215 បើកបរក្នុងទិសដៅពីកើតទៅលិច(ពីខេត្តរតនគិរីទៅខេត្តស្ទឹងត្រែង)។
ឯមន្ត្រីនគរបាលដែលរងគ្រោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់បានរងរបួសធ្ងន់ធ្ងរត្រង់ក្បាល និងចង្កេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។

បន្ទាប់ពីកើតហេតុភ្លាមរថយន្តបង្កនោះបានបន្ថែមល្បឿនបើករត់គេចទៅទុករថយន្តចោលនៅភូមិស្រែប្រវឹក ស ស្ថិតក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីដោយដកសោរត់គេចខ្លួនបាត់ស្រមោលតែម្តង។

កម្លាំងនគរបាលអធិការដ្ឋាននិងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានដេញតាមទាន់និងស្ទូចយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីបន្តផងដែរ៕
ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print