បុរស៣នាក់ជិះម៉ូតូសុខៗស្រាប់តែមានបុរសម្នាក់ដែលអង្គុយនៅផ្ទះមកស្រែកជេរហើយដកកាំភ្លើងខ្លីចេញពីចង្កេះគំរាមទៀតផង

ចែករំលែក៖

ភ្នំពេញ៖ បុរស៣នាក់ទើបចេញពីកន្លែងលេងកីឡាវិញដោយជិះម៉ូតូ២គ្រឿងមកផ្ទះវិញ ប៉ុន្តែស្រាប់តែមានបុរសម្នាក់អង្គុយនៅលើបង់មុខផ្ទះបានស្រែកជេរអ្នកទាំង៣ហើយក៏មានការទាក់ពាក្យសម្ដីគ្នារហូតឈានដល់ដកកាំភ្លើងខ្លីមកគំរាមតែមិនទាន់បានបាញ់នោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវលេខ៦១២ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់បុរសទាំង៣នាក់នោះបានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង៣នាក់ទើបចេញពីលេងកីឡាវិញបានជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១២ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់អង្គុយនៅបង់មុខផ្ទះបានស្រែកជេរមកលើពួកគាត់ខណ:ដែលពួកគាត់មិនបានធ្វើខុសអ្វីសោះ ហើយភ្លាមនោះពួកគាត់មានចិត្តខឹងក៏ចុះទៅសួរនាំ ស្រាប់តែបុរសដែលជាម្ចាស់ផ្ទះបានដកកាំភ្លើងខ្លីចេញពីចង្កេះធ្វើឱ្យពួកគាត់ទាំង៣នាក់មានការភ័យខ្លាចទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍។
ចំណែកភាគីម្ខាងទៀតជាម្ចាស់ផ្ទះបានឱ្យដឹងថា រូបគាត់បានអង្គុយនៅមុនផ្ទះស្រាប់តែលេចមុខបុរស៣នាក់ជិះម៉ូតូ២គ្រឿងកាត់មុខផ្ទះគាត់ដោយឮសំឡេងម៉ូតូខ្លាំងពេកទើបគាត់ស្រែកថាឲ្យស្រាប់តែបុរសទាំង៣នាក់នោះជិះម៉ូតូត្រឡប់ក្រោយសំដៅមករកគាត់។ពេលឃើញសភាពបែបនេះដូចមិនសូវស្រួលទើបគាត់ដកកាំភ្លើងខ្លីចេញពីចង្កេះដើម្បីការពារខ្លួនបង្កឱ្យមានការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួនរហូតភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានចុះមកឡាយផ្ទាល់ក៏ដូចជាសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍យកភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ដើម្បីធ្វើការសម្របសម្រួលគ្នា។លុះមួយសន្ទុះក្រោយមកភាគីខាងម្ចាស់ផ្ទះចេញថ្លៃបង់ជំងឺចិត្ត៥០០ដុល្លារទៅឱ្យបុរសទាំង៣នាក់នោះដើម្បីបញ្ចប់រឿងតែម្ដង៕ ផេង ភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print