West Brom តែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Sam Allardyce ជាអ្នកចាត់ការថ្មីក្រោយបញ្ចប់តំណែងលោកSlaven Bilic

ចែករំលែក៖

BBC Sport បានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៧ ធ្នូនេះថា ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល១៨ ខែ។ លោក Allardyce ដែលមិនបានគ្រប់គ្រងតាំងពីចាកចេញពីក្រុម Everton កាលពីឆ្នាំ២០១៨ បានចូលកាន់កាប់តំណែងបន្ទាប់ពីក្លិបបានបណ្តេញលោក Slaven Bilic ចេញ។

អតីតគ្រូបង្វឹកអង់គ្លេសវ័យ៦៦ឆ្នាំ Slaven Bilic ធ្លាប់ទទួលបន្ទុកគ្រប់គ្រងក្លិបចំនួន៧នៅ Premier League ហើយមិនទាន់មានក្លិបណាមួយដែលលោកដឹកនាំត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសនោះទេលោក Slaven Bilic បានដឹកនាំ West Brom ឈរចំណាត់ថ្នាក់លេខ១៩ក្នុងតារាងដែលមាន៧ពិន្ទុក្នុង១៣ប្រកួត។

ក្រុម West Brom ទទួលបានលទ្ធផលស្មើ ១-១ នៅឯក្រុម Manchester City កាលពីថ្ងៃអង្គារប៉ុន្តែបានឈ្នះការប្រកួតក្របខ័ណ្ឌ Premier League តែមួយលើកគត់ក្នុងរដូវកាលនេះដោយបានផ្តួលក្រុមបាតតារាង Sheffield United ១-០ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

នាយកផ្នែកកីឡានិងបច្ចេកទេសលោក Luke Dowling បាននិយាយថាយើងមានបុរសម្នាក់ដែលមានបុគ្គលិកលក្ខណៈពូកែខាង Premier League ជាមួយនឹងកំណត់ត្រានៃការកែលំអគ្រប់ក្លិបដែលគាត់បានគ្រប់គ្រង។ យើងជឿជាក់ហើយសំខាន់ជាងនេះទៅទៀត Sam Allardyce ជឿថាយើងមានក្រុមកីឡាករដែលមានគុណភាពដែលត្រូវការដើម្បីផ្តល់ឱ្យក្លិបនូវឱកាសល្អបំផុតសម្រាប់ការឈរជើងនៅក្របខ័ណ្ឌ Premier Leagueបន្តទៀត” 

សូមបញ្ជាក់ថា លោក Allardyce ត្រូវបានបណ្តេញចេញពីតំណែងដោយក្លិប Everton កាលពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបន្ទុកបាន៦ខែ។ ក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣នៅ Premier League នៅពេលដែលគាត់បានកាន់កាប់ និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី៨ ប៉ុន្តែលោក Allardyce ត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់ក្រុមក្នុងអំឡុងពេលការដឹកនាំរបស់គាត់។អាជីពជាអ្នកចាត់ការទូទៅរបស់លោក Allardyce ក៏ធ្លាប់បានដឹកនាំក្លិបដូចជាBolton Wanderers, Newcastle, Blackburn, West Ham និង Sunderland ផងដែរ ៕

 

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print