ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម លើកិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ឱ្យពលករកម្ពុជាចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ ។
២. ឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងភ្លឺ ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ -បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ដួងឡឹក។
កិច្ចប្រជុំនេះធ្វើឡើងនៅទីកន្លែង ច្រកទ្វារព្រំដែនទៅឱន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុក សំពៅលូន ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា៕
ដោយ: សិលា