លោកបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សាលាខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំផ្តោតសំខាន់លើរបៀបវារៈ ចំនួន៥ គឺ៖
១-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
មន្ទីរសុខាភិបាល រាយការណ៍អំពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងវិធានការ ។
មន្ទីរអប់រំ យុវជន និងកីឡា រាយការណ៍អំពីការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា រាយការណ៍អំពីវឌ្ឍនភាពការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងពេលប្រយុទ្ធ្ននឹងជំងឺកូវីដ-១៩ និងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងរយៈពេលអនុវត្តរហូតដល់បច្ចុប្បន្ននេះ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ ។
៥-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សា ដោយកំណត់យកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print