នាយករដ្ឋមន្ត្រីកម្ពុជា ! ចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះ សាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង ដែល សរសេរជាអក្សរកាត់ថា “ស.ជ.ប.ជ.” ជាភាសាអង់គ្លេស “National University of Battambang សរសេរជាអក្សរកាត់ថា “NUBB”។
ក្នុងអនុក្រិត្យបញ្ជាក់ថា, លិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធនឹងការប្រើឈ្មោះសាកលវិទ្យាល័យបាត់ដំបង ត្រូវ មានអានុភាពគតិយុត្តអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
-បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ: សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print