រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារយ៉ាងដូច្នេះថា, តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានកិត្តិយសដ៏ធំធេង និង សេចក្តីសោមនស្សរីករាយឥតឧបមា សូមសម្តែងនូវអំណរសាទរជូនចំពោះ លោក ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតី សហរដ្ឋអាមេរិកទី ៤៦។

បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់លោក គឺជាកត្តា សត្យានុម័តក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ ខ្ញុំមានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក ជាប្រធានាធិបតី សហរដ្ឋអាមេរិកនឹងបន្តរីក៏ចម្រើនទៅមុខ និងរួមចំណែកនៅឱួយពិភពលោក មានស្ដីរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារៈសំខាន់យ៉ាងធំធេងដល់ ការពារពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ ថា រាជរដ្ឋាភីបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់លោក ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមជូនពរលោកប្រធានាធិបតី ៌ជាបប់ឆ្នោត និងរដ្ឋាភិបាលរបស់លោក សូមទទួលបានជោគជ័យដ៏ ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្រ្តរបស់លោក ក្នុង ការដឹកនាំប្រជាជាតិអាមេរិក។

សូមលោកប្រធានាធិបតីជាប់ឆ្នោត មេត្តាទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ បំផុតពីខ្ញុំ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print