“…ដឹកនាំប្រទេសបានយូរគឺដោយសារសម្តេចយកបេះដូងរាស្ត្របាន…”

ចែករំលែក៖

ភ្នំពេញ,   ក្រុមឧទ្ទាមទិតៀនថារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ” កាន់អំណាចបានយូរដោយអំពើទុច្ចរិត ” ប៉ុន្តែជាក់ស្តែងដូចសម្តេចតេជោយកបេះដូងរាស្ត្របានដោយសារសម្តេចបានបូជាពលីកម្មជាសត្យានុម័តដោយយកអាយុជីវិតទៅប្តូរមកវិញនូវសន្តិភាព និងបូរណភាពទឹកដី។

ហើយទោះជាប្រទេសមានសុខសន្តិភាព និងវឌ្ឍនភាព ក៏សម្តេចមិនដែលបោះបង់ និងឈប់ខ្វល់ខ្វាយពីសុខទុក្ខប្រជាជនឡើយពោលគឺ “ទីណាមានទុក្ខមានមុខសម្តេចតេជោ  ជានិច្ច” ដូចដែលសម្តេចបានថ្លែងនៅក្នុងពិធីចែកអំណោយនៅខេត្តបន្ទាយមានជ័យក្នុងគ្រោះទឹកជំនន់ «ប្រជាជនមានទុក្ខប្រជាជនមិនត្រូវរត់ទៅរក ហ៊ុន សែនទេ ហ៊ុន សែន ត្រូវរត់មករកប្រជាជន» ដូចក្នុងសម័យអន្តរកាលកូវីដ១៩ នេះជាឧទាហរណ៍ គ្រាន់តែសម្តេចប្រកាសទិញវ៉ាក់សាំងកូវីដ១៩ភ្លាម “ដំណឹងនេះក្លាយជាចលនាមហាជនដ៏ផុសផុល និងចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ពីសំណាក់សប្បុរសជនគ្រប់ស្រទាប់វណ្ណៈ រួមទាំងហ្លួងម៉ែ និងព្រះមហាក្សត្រ រហូតដល់មហាសេដ្ឋីម៉ាឡេស៊ីផង” ចលករនេះសរបញ្ជាក់ឱ្យដឹងថាជា ខឿនការពារសុខភាពប្រជាជន និងជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print