ភ្នំពេញ៖ រាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌចំនួន ៣៦០០ កន្លែងដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ឆ្នាំ២០២១។ នេះបើយោងតាម ការលើកឡើងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងអប់រំ យុវជន កីឡា បានបញ្ជាក់ថា, រាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌ ចំនួន ៣ ៦០០ កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ ធ្វើការប្រឡងជ្រើសរើសនិងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និង កីឡា សម្រេចបែងចែកក្របខណ្ឌ ដូចខាងក្រោម៖
...
ដោយ៖ សិលា