រន្ធត់ណាស់! អនុសេនីយ៍ឯក​ ប៉ាង​ បញ្ញា​ ដែលជាមន្ត្រីកងយោធពលខេមរភូមិន្ទ​ ត្រូវរថយន្តកុងតឺន័របេីកគៀនិងកិនបែកក្បាលស្លាប់នៅផ្លូវ២៧១​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ដែលជាមន្ត្រីនៅកងយោធពលខេមរភូមិន្ទ​ មានឋានន្តរសកិ្ត​ អនុសេនីយ៍ឯក​ បានជិះម៉ូតូមួយគ្រឿងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួល​និងកិនបណ្ដាលឲ្យបែកក្បាលព្រមទាំងមួកការពារសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម​ កាលពីវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ សពជនរងគ្រោះមានឈ្មោះ​ ប៉ាង​ បញ្ញា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបបជាមន្ត្រីកងយោធពលខេមរភូមិន្ទ​ មានស្រុកកំណេីតនៅឃុំក្បាលកោះ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ និងស្នាក់នៅផ្ទះលេខ០៦៣​ ផ្លូវលំ​ ភូមិព្រែកធំ២​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនិងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ​ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ​ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ​ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌​ ចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍​ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print