តុលាការឃុំខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ តុលាកានៃសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនចំនួន៣នាក់ បន្ទាប់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ។

លោក វរៈសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទាំងចំនួន៣នាក់ ត្រូវបានតុលាកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នខាងលើ ទី-១ ឈ្មោះ ផាន ភន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ទី-២ ឈ្មោះ ផាន ចាន់រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងទី-៣ ឈ្មោះ ទូច ទេន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

លោក វរៈសេនីយ៍ត្រី បញ្ជាការមូលដ្ឋានស្រុកបន្តទៀតថា ជនសង្ស័យដៃដល់ត្រូវបានឃុំខ្លួន ជាប់ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស បានព្រួតគ្នាចាប់ចងវាយឈ្មោះ យ៉ុន យាន ភេទប្រុស ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ(ធ្ងន់) និងទី-២ ឈ្មោះ ឈិន សុភក្រ័ ភេទប្រុស ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្វាយជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(ធ្ងន់) ។

លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធស្រុកវាលវែងបញ្ជាក់ទៀតថា ជនសង្ស័យដៃដល់ត្រូវបានឃុំខ្លួន និងជនរងរបួសមូលហេតុៈ គំនំ ទំនាស់រឿងដីធ្លី ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print