ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងស្រវឹង។
សូមបើកបរកុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់! ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា និងចូលរួមគោរពច្បាប់ចរាចរណ៍។ ការគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតអ្នក និងអ្នកដទៃ ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍៕
...
ដោយ៖ សុខ ខេមរា