ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួនលើឡាំប្រឺតាដោយមិនទាន់ដឹងមូលហេតុពិត

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នករត់ឡាំប្រឺតាម្នាក់មិនដឹងមានវិបត្តិអ្វីទើបសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយយកក្រមាចង់ជាប់លើដំបូលរួចចង់កសម្លាប់ខ្លួនឯងបែបនេះ។

បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

យោងតាមសម្ដីពីស្ត្រីម្នាក់ត្រូវជាសាច់ញាតិបានដឹងថាសពមានឈ្មោះនុតសារុំមានអាយុជាង៤០ឆ្នាំសម្បុលសណ្ដែកបាយ ពាក់អាវ ក្រណាត់ពណ៌សដៃខ្លីស្លៀកខោក្រណាត់ជើងវែង ពណ៌ខ្មៅ មានប្រពន្ធអាយុប្រហែល ៣០ ឆ្នាំមានកូនប្រុសពីរនាក់ រស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារបច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា ពុំមាននរណាម្នាក់បានដឹងថាបុរសនេះចង.កសម្លាប់ខ្លួនតាំងពីពេលណាមកនោះទេ ប៉ុន្តែនៅមុនពេលកើតហេតុការណ៍ភ្ញាក់ផ្អើលមានស្រ្ដីម្នាក់
ចេញមកទិញអីហូបពេលនោះមានការសង្ស័យបានដើរទៅក្បែលឡាំប្រឺតាខណៈនោះស្រាប់តែបានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគាត់បានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នោះចង.កសម្លាប់ខ្លួន នៅលើឡាំប្រឺតាដោយយកក្រមាមកចងភ្ជាប់ជាមួយដំបូលឡាំប្រឺតាស្លាប់បាត់ទៅហើយបន្ទាប់មកស្រ្ដីដែលប្រទះឃើញបែបនេះបានស្រែកប្រាប់អ្នកជិតខាងឲ្យនាំគ្នាទៅជួយមើលព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យមើល និងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យកោសល្យវិច័យ។

បន្ទាប់ពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះហើយសមត្ថកិច្ចបានបញ្ជាក់ថា​ ជនរងគ្រោះ ពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនពិតមែនសពត្រូវបានធ្វើកំណត់ហេតុប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះករណីខាងលើនេះសមត្ថកិច្ចមិនបានបញ្ជាក់ថាមកពីមូលហេតុអ្វីនៅឡើយទេ៕​

...

ផេង ភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print