សកម្មភាពប្រារព្ធខួបអតីតមេដឹកនាំ គីម ជុងអុីលឆ្នាំនេះ មិនធ្វើធំដុំដូចឆ្នាំមុនៗឡើយ ដោយសារតែកូរ៉េខាងជើងស្ថិតនៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងកូវីដ-១៩។
កាលពីថ្ងៃទី១៧ខែធ្នូ ពលរដ្ឋនាំគ្នាទៅកាន់តំបន់Mansu ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ គីម ជុងអុីល ដែលបានស្លាប់រយៈពេល៩ឆ្នាំមកហើយ។
ជាមួយគ្នានោះដែរ មេដឹកនាំគីម ជុងអ៊ុន ក៏បានទៅចូលរួមពិធីបុណ្យនៅវិមាន Kumsusan (វិមានព្រះអាទិត្យរះ)ផងដែរ។ ពិធីបុណ្យខួបរបស់អតីតមេដឹកនាំ គឺជាបុណ្យជាតិនៅកូរ៉េខាងជើង ប៉ុន្តែដោយសារតែការទប់ស្កាត់ការឆ្លងកូវីដ-១៩ ទើបរដ្ឋាភិបាលរៀបចំជាទ្រង់ទ្រាយតូច។
អតីតមេដឹកនាំគីម ជុងអុីល បានស្លាប់នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១១ នៅរដ្ឋធានីព្យុងយ៉ាង ដោយជំងឺបេះដូង ។ ក្រោយការស្លាប់លោក គីម ជុងអ៊ុនក៏បានឡើងដឹកនាំកូរ៉េខាងជើងជំនួសឪពុកទាំងខ្លួននៅក្មេងវ័យ។
ពាក់ព័ន្ធនឹងកូវីដ-១៩ មកទល់ពេលនេះកូរ៉េខាងជើងមិនទាន់មានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ ។ នៅពេលនេះដែរ មានព័ត៌មានជាច្រើនបានផ្សាយថា កូរ៉េខាងជើង បានទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីប្រទេសចិននិងរុស្ស៊ី៕
https://youtu.be/OEA5gdpCJ_w
រូបភាព៖ vietnamplus