ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំជើងគោ ស្រុកព្រៃនប់ និងកែ សម្រួលអាជ្ញាបណ្ណរបស់លោក លី ប៊ុនធី សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងស្រុកព្រៃនប់ ស្រុកកំពង់សីលា មន្ទីរអង្គភាពពាក់ព័ន្ធ ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនទាំងពីរត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៍ដូចជាអគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ ដោយធ្វើយ៉ាងណាមិនឱ្យមានការប៉ះពាល់ប្រយោជន៍សាធារណៈ និងប្រយោជន៍ឯកជន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយអនុវត្តនូវវិធានការដូចជា÷
ទី១.ត្រូវគោរព និងអនុវត្តតាមច្បាប់អគ្គិសនីកម្ពុជា។
ទី២.ត្រូវសហការជាមួយអង្គភាពអគ្គិសនី និងអាជ្ញាធរមូលដ្ឋាន។
ទី៣.ការយកថ្លៃប្រើប្រាស់អគ្គិសនីទៅតាមការកំណត់របស់អាជ្ញាធរអគ្គិសនី និងមិនឱ្យតម្លៃលើសការកំណត់ឡើយ មិនអនុញ្ញាតឱ្យលួចតភ្ជាប់បណ្តាញអគ្គិសនីនោះទេ។
និងទី៤.កុំធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕
ដោយ៖ សិលា