រថយន្តតាក់ស៊ី១គ្រឿង ក្រឡាប់ច្រើនត្រឡប់ បណ្តាលឲ្យអ្នកដំណើររងរបួសធ្ងន់-ស្រាលច្រើននាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រថយន្តតាក់ស៊ី ១គ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ បន្ទាប់ពីបើកជែងរថយន្ត មួយគ្រឿង ទៅវាក់ជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យអ្នកជិះក្នុងរថយន្ត ជាច្រើននាក់រងរបួសធ្ងន់ និងស្រាល។

គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង២០នាទី ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលវត្តស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នគរបាលបានឲ្យដឹងថា រថយន្តតាក់ស៊ីដែលជួបគ្រោះថ្នាក់នៅមុនកើតហេតុដឹកអ្នកដំណើរជាច្រើននាក់ ពីខេត្តបន្ទាយមានជ័យទៅក្រុងប៉ោយប៉ែត។ លុះមកដល់ចំណុចខាងលើ ក៏បានបើកជែងរថយន្តមួយគ្រឿង ប៉ុន្តែស្របពេលនោះវ៉ាក់ជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ដែលបើកបញ្ច្រាសទិសគ្នា ហ្វ្រាំងមិនទាន់ជ្រុលចង្កូត ធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យជិះក្នុងរថយន្តរងរបួសធ្ងន់ និងស្រាលតែម្ដង។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណតេ ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ។ ចំពោះរថយន្តបង្ករខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរងចាំដោះស្រាយតាមច្បាប់ ៕

IMG-20160219-WA0125

IMG-20160219-WA0123

IMG-20160219-WA0124

IMG-20160219-WA0126

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print