​កម្មវិធី​ប្រណាំង​ម៉ូតូ​៥​វិញ្ញាសា​ដើម្បី​អប់រំ​យុវជន​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​ដំបូង​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ចង់​ទទួល​បានការ​គាំទ្រ​ ពី​មហាជន​ហើយ​ក៏​ចូលរួម​ចំណែក​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដល់​យុវជន​ស្រលាញ​ និង​កំពុង​ប្រើប្រាស់​ម៉ូតូ​ធំៗ​យល់​ដឹង​ពី​របៀប​ជិះ​ម៉ូតូ​ជា​លក្ខណៈ​បច្ចេកទេស ​ជៀសវាង​ភាព​អនាធិបតេយ្យ​តាម​ផ្លូវ​សាធារណៈ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ សូ​ សុ​ជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ ​ឆ្នាំ​២០១៦​ កន្លង​ទៅ​ ។​

​លោក​អគ្គលេខាធិការ​ បាន​ឲ្យ​ដឹង​ថា​ ព្រឹ​ត្ត​ការណ៍​ប្រណាំង​ម៉ូតូ​នេះ​មាន​លក្ខណៈ​បើក​ទូលាយ​មួយ​ដែល​មាន​ទាំង​កីឡាករ​កីឡាការិនី​ក៏​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​អ្នក​ដែល​និយម​ចូល​ចិត្ត​ជិះ​ម៉ូតូ​ធំៗ​នឹង​ទទួល​បាន​សិទ្ធិ​ប្រណាំង​នៅ​លើ​ផ្លូវ​រាបស្មើ​ក្នុង​

​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​២៦-២៧​ខែ​មិ​នា​ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​លោក​សូ​ សុ​ជាតិ​ បាន​បន្ត​ទៀត​ថា​ ការ​ប្រណាំង​ម៉ូតូ​លើក​ដំបូង​ យើង​មាន​គោលបំណង​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ជិះ​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ព្រមទាំង​ ឆ្លៀតឱកាស​នោះ​អប់រំ​ច្បាប់​ចរាចរណ៍​ដែល​ជា​ផ្នែក​មួយ​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​ឲ្យ​រី​ចម្រើន​ម្យ៉ា​វិញទៀត​ព្រឹត្តិការណ៍​នេះ​ក៏​មាន​កីឡាករ​កីឡាការិនី​មក​ពី​ប្រទេស​វៀតណាម​និង​ ថៃ​ចូលរួម​ផង​ដែរ​។​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​ និង​ ទីភ្នាក់ងា​រៀបចំ​កីឡា​ប្រណាំង​យានយន្ដ​កម្ពុជា​ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Kampuchea​ Autosport​ Racing​ Agency​ (KARA)​ បាន​បង្កើត​ឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​តំណាង​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា​និង​KARA​សុទ្ធតែ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គោលដៅ​គឺ​ចង់​អភិវឌ្ឍ​វិស័យ​កីឡា​ភាព​សប្បាយ​រីករាយ​ហើយ​បាន​រួមចំណែក​អប់រំ​ច្បាប់​ចរាចរ​ដល់​ដល់​អ្នកចូលរួម​ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​ធំ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កីឡា​ប្រសើរ​ជាង​ការ​បង្កើត​ភាព​អានា​ធិ​ប​តេ​យ្យ​លើ​ដងផ្លូវ​សាធារណៈ​ នេះ​ក៏​ជា​ការ​បង្កើន​ការ​យល់​ដឹង​ពី​បច្ចេកទេស​បើកបរ​ និង​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​យានយន្ដ​ផង​ដែរ​។​

​តំណាង​KARA​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រណាំង​នេះ​ចែក​ចេញ​ជា​ ៥​ វិញ្ញាសា​គឺ​ទី​១-​វិញ្ញាសា​សម្រាប់​ប្រភេទ​ម៉ូតូ​កែ​ឆ្នៃ​ដែល​មាន​ស៊ីឡាំង​ក្រោម​១៣៥​សេ​សេ​ទី​២-​ម៉ូតូ​អំ​ប្រី​យ៉ា​(Manual​ Cluth)​ ១២៥​ ទៅ​១៣៥​សេ​ សេ​ ទី​៣-​ម៉ូតូ​ប្រភេទ​ចង្កឹះ​លេខ​ (Semi​ Auto)១១០​ សេ​ សេ​ ទៅ​១២៥​សេ​ សេ​ ទី​៤-​ម៉ូតូ​ប្រភេទ​លេខ​អូ​តូ​១២៥​សេ​ សេ​ និង​ទី​៥-​ម៉ូតូ​ប្រភេទ​ប្រភេទ​អូ​តូ​១១០​ សេ​ សេ​ ដល់​១១៥​ សេ​ សេ​។​អ្នក​ដែល​អាច​ចូលរួម​ប្រណាំង​បាន​ត្រូវ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ​ ហើយ​ ការ​ប្រណាំង​ធ្វើ​លើ​ផ្លូវ​ចម្ងាយ​៨៣០​ម៉ែត្រ​(​ក្នុង​មួយ​ជុំ​)​ព្រមទាំង​មាន​ផ្លូវ​កោង​ និង​ កែង​ ចំនួន​ ១០​កន្លែង ​៕

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print