រដ្ឋមន្រ្តីក្រសួងទេសចរណ៍បណ្តេញលោក ឡុង ផល្លិតា ចេញពីក្របខ័ណ្ឌមន្រ្តីរាជការ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តវិន័យល្មើសនិងវិន័យមន្រ្តីរាជការស៊ីវិល លោកឡុង ផល្លិតា អត្តលេខ១៧១២ ១០០០៤៧ តួនាទីជានាយរងការិយាល័យសេវាកម្សាន្តទេសចរណ៍ នៃនាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍ ត្រូវបានលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្រមខ័ណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងទេសចរណ៍ កាលពី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមប្រកាសស្តីពីការបណ្តេញពីក្របខ័ណ្ឌរាជការ លេខ០៤៩ប្រក ចុះ ហត្ថលេខាដោយលោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

គួររំលឹកផងដែរថា ក្រសួងទេសចរណ៍កន្លងទៅ មានលោកសូ ម៉ារ៉ា អតីតអគ្គនាយកក្រសួងទេស ចរណ៍ និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងពី មជ្ឈដ្ឋានមន្រ្តីរាជការក្នុងស្ថាប័នរដ្ឋ និស្សិត ប្រជាពលរដ្ឋ ដែលលោកសូ ម៉ារ៉ា បានប្រព្រឹត្តនូវអំពើ ខុសឆ្គងធ្ងន់ធ្ងរប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ ។ ប៉ុន្តែលោក សូ ម៉ារ៉ា មានយីអ៊ុនខ្លាំងបំផុត រហូតដល់គេភ្លាត់មាត់ថា “ធ្លាប់តែឮចាស់បុរាណនិយាយថា ទឹកហូរមិនត្រឡប់ ផ្ទុយទៅវិញ លោក សូ ម៉ារ៉ា អស់តំណែង អាម៉ាស់មុខរងនូវការផ្តន្ទាពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ គាត់បែរជាវិល  ត្រឡប់មកកាន់តំណែងនៅក្នុងក្រសួងទេសចរណ៍ ហើយធំជាងមុនថែមទៀត ។ ប៉ុន្តែលោក សូ ម៉ារ៉ា មិនសូវលេចមុខលេចមាត់ដូចកាលសម័យតំណែងជាអគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនាសម័យ មុននោះឡើយ ៕

AlDL7q0xbWYuLHKc-R6rmeIc8Rp3K_eBhhHjCNfDIwkm

ApVZKn_Vm2a6RKvAx04Me4WbQXkRx9bvRuKks01lIAvY

...

ដោយ៖ សារីម+សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print