បុរសម្នាក់បានយកកូនកាំបិតតូចចាក់បំពង់កខ្លួនឯងបណ្តាលឱ្យឈាមហូរស្រោចពេញខ្លួន រួចដើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្រោយមកបានស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បានយកកូនកាំបិតតូចចាក់បំពង់កខ្លួនឯងបណ្តាលឱ្យឈាមហូរស្រោចពេញខ្លួន រួចហើយដើរតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចទីប្រជុំជនវាលរេញ ដោយដើរបណ្តើរ ចាក់លើ.កខ្លួនឯងបណ្តើរ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះសមត្ថកិច្ចនគរបាលបានចុះធ្វើអន្តរាគមន៍ដោយព្យាយាមជួយសង្គ្រោះ ប៉ុន្តែដោយសារតែជនរងគ្រោះរបួសធ្ងន់ធ្ងរពេក បន្តិចក្រោយមកក៏បានស្លាប់ មិនអាចសង្គ្រោះបានឡើយ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ហើយបើតាមសមត្ថកិច្ចបញ្ចាក់ថា ករណីដែលមិនអាចជួយសង្គ្រោះបាន ដោយសារតែបុរសរូបនេះរត់បណ្តើរ ចាក់បំពង់កខ្លួនឯងបណ្តើរ រហូតដល់ស្លាប់ ។
គិតត្រឹមម៉ោងជាង១០ព្រឹកថ្ងៃដដែលបុរសរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គឺសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ  ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយករថយន្តសាមុយមកដឹកយកទៅរក្សាទុកបណ្តោះអាសន្ននៅវត្តសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងរកសាច់ញាតិ៕

...

ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print