តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត បានយកអំណោយនិងថវិកាផ្តល់ជូននាយនគរបាលសម្រាលមាតុភាពនៅមន្ទីរពេទ្យ​កាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស​ ថេត​ ​អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ​ ទី១៨ ខែធ្នូ​ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ​ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាមី(ការិយាល័យគណនេយ្យ​អធិការដ្ឋាននគរបាលខណ្ឌចំការមន​ និងខណ្ឌពោធិ៍សែនជ័យ) តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះសួរសុខទុក្ខមន្ត្រីចំនួន៣នាក់មានដូចខាងក្រោម៖
ការិយាល័យគណនេយ្យ: លោកស្រីវរសេនីយ៍ទោ​ ស៊ាង​ សុផល​ នាយរងការិយាល័យ​ សម្រាលមាតុភាពនៅមន្ទីរពេទ្យ​កាល់ម៉ែត ទទួលបានថវិកាពីលោកស្នងការចំនួន​ ៥០០, ០០០រៀល
ថវិកាសមាគមនារីចំនួន​ ៥០០, ០០០រៀល​ និងថវិកាលោកស្រីវរសេនីយ៍ទោ ឆេង​ សារ៉េត ចំនួន​ ៥០,០០០រៀល។
អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ: លោកស្រីអនុសេនីយ៍ទោ​ សុិន​ សុជាតា​ មន្ត្រី​បនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប១ សម្រាលមាតុភាព​ដោយការវះកាត់នៅមន្ទីរពេទ្យកាលម៉ែតទទួលបានថវិកាពីលោកស្នងការចំនួន៥០០ ០០០រៀល, ថវិកាសមាគមនារីចំនួន៥០០ ០០០​រៀល, ថវិកាលោកអធិការចំនួន២០០ ០០០រៀល, ថវិកាប៉ុស្តិ៍កាកាប១ចំនួន៥០០ ០០០រៀល, ថវិកាលោកស្រីបូ សុីនួន១០០ ០០០រៀល, ថវិកា លោកស្រី​ឆេង​ សារ៉េត​ ៥០​ ០០០រៀល។
អធិការដ្ឋាននគរបាលខណ្ឌចំការមន​ : លោកស្រីអនុសនីយ៍ឯក​ សុខ​ ផានិត្យ​ (កូនស្លាប់ក្នុងផ្ទៃ)ទទូលបាននូវថវិកាឧបត្ថម្ភនិងសម្ភារមួយចំនួនដូចខាងក្រោម: ថវិកាលោកស្នងការចំនួន ៤០០​ ០០០រៀល, ថវិកាសមាគមនារី ចំនួន៤០០​ ០០០ រៀល, ថវិកាលោកស្រីឆេង សារ៉េត ៥០ ០០០រៀលព្រមទាំងសម្ភាររបស់លោកស្នងការមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរមន្ត្រីទាំងអស់ក៏បានថ្លែងអំណរគុណចំពោះលោកស្នងការ​ សូមទទួលបាននូវសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន៕


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print