ខេត្តឧត្តរមានជ័យ៖ បើតាមការលើកឡើងពី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអោយដឹងថា: ទីបំផុត ដំរីដែលឯកោជាងគេលើលោកឈ្មោះថា ខាវ៉ាន់ (Kaavan) លែងឯការទៀតហើយ ក្រោយបានមកដល់កម្ពុជាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយជម្រកថ្មីរបស់គេ ស្ថិតនៅភូមិសាស្រ្ដស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ ដំរី ខាវ៉ាន់ ចាប់ផ្តើមជីវិតលែងឯកោទៀត ហើយវាកំពុងរីករាយនឹងជីវិតថ្មីក្នុងដែនជម្រកសត្វព្រៃដ៏ធំមួយ និងដែលមានដំរីញីបីក្បាលនៅជាមួយវាផង។ លោកថ្លែងបែបនេះ ថ្នាក់ដឹកនាំក្រុមការងារ ក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់នោះផ្ទាល់។
សូមបញ្ជាក់ថា, ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើទស្សកិច្ចទៅកាន់ជម្រកថ្មីរបស់ខាវ៉ាន់ នារសៀលថ្ងៃទី១៨ ខែធ្នូនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកពេលនេះលែកឯការហើយ ក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថានឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ។
ដោយឡែក លោកឧកញ៉ាសុខ ហុង ប្រធានអង្គការអភិរក្ស ដែនជំរកសត្វព្រៃកម្ពុជា CWS បានអះអាងថា ដំរីខាវ៉ាន់មានសុខភាពល្អជាប្រក្រតី ហើយវាចាប់ផ្តើមមានការប្រាស្រ័យទាក់ទងគ្នាជាបណ្ដើរៗជាមួយដំរីញីឯទៀត តាមរយៈប្រម៉ោយរបស់ពួកវា (ទ្រុងវាត្រូវបានរៀបចំដាក់ក្បែរដំរីផ្សេងទៀត)។
លោក បន្ថែមថា ដំរីខាវ៉ាន់ ហាក់បង្ហាញអារម្មណ៍ឆាប់សិ្នទ្ធស្នាលជាមួយដំរីញី ឬមានអារម្មណ៍ចង់បន្តពូជយ៉ាងដូច្នោះដែរ។ តាមគម្រោងយើងនឹងត្រូវគេដាក់ផ្សាំឱ្យនៅក្នុងនេះរយៈពេល៣ខែ មុននឹងព្រលែងឱ្យរស់នៅបែបធម្មជាតិ លើគម្របព្រៃឈើជាង៤ពាន់ហិកតា។ វានឹងត្រូវរស់នៅជាមួយដំរីញីបីក្បាលទៀតក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ក្រោយមានការសម្របសម្រួលពីអង្គការដែនជម្រកសត្វព្រៃកម្ពុជា (CWS)។
ក្រសួងបរិស្ថាន តែងបានយកចិត្តទុកដាក់បំផុតចំពោះការអភិរក្សសត្វព្រៃ ការពារបរិស្ថាន និងរៀបចំឲ្យមានសហគមន៍ ការពារសត្វព្រៃ ក៏ដូចជា ឱ្យប្រជាពលរដ្ឋទទួលបានចំណូល ពីការអភិរក្ស ក្លាយទៅជាតំបន់ទេសចរណ៍ មានសក្តានុពល ជាទីមោទនផងដែរ៕
ដោយ, សុខ ខេមរា