លោក ហ៊ុនម៉ាណែត ឧបត្ថម្ភសម្ភារ វិទ្យុរលកខ្លី HF ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ភសម្ភារ វិទ្យុរលកខ្លីHFថ្មីចំនួន៤៩គ្រឿង ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ដើម្បីប្រើប្រាស់បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់កងទ័ពនៅក្នុងអង្គភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារ វិទ្យុទាក់ទងរលកខ្លីថ្មី ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក នៅពេលនេះ រួមមាន ម៉ាស៊ីនIC-៧១៨ ចំនួន ៤៩គ្រឿង ដុំភ្លើង ចំនួន៤៩គ្រឿង អាគុយ ចំនួន៤៩គ្រឿង អង់តែន ចំនួន៤៩គ្រឿង និងខ្សែអង់តែន ចំនួន ៤៩គ្រឿង។

ឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ ជំនួសមុខជូន ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជាលជ្រៅចំពោះ លោក ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភដើម្បីប្រើប្រាស់បម្រើឲ្យកិច្ចការងារប្រចាំថ្ងៃរបស់អង្គភាពនាពេលនេះ៕

ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print