សារព័ត៌មាន BNEWS បានផ្សាយថា ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌល Vaccine Finlay (IFV) របស់ប្រទេសគុយបាបានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតនៅក្នុងប្រទេសនេះបានធ្វើតេស្តលើមនុស្ស ដំណាក់កាលទីពីរ។
កាលពីថ្ងៃទី១៧ខែធ្នូ ក្រុមអ្នកឯកទេសរបស់Vaccine Finlay (IFV) បានប្រកាសថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានឈ្មោះថា Soberana 02 ។ នេះជាវ៉ាក់សាំងដំបូងបង្អស់ ផលិតនៅក្នុងតំបន់អាមេរិកឡាទីន ឈានដល់ដំណាក់កាលចុងក្រោយនៃការសាកល្បង។
តាមអ្នកសារព័ត៌មានរបស់TTXVN ប្រចំានៅទីក្រុង La Habana បានបង្ហោះលើបណ្តាញសង្គមTwitter មជ្ឈមណ្ឌល IFV បញ្ជាក់ថាវ៉ាក់សាំង បានសាកល្បងលើមនុស្សដំណាក់កាលដំបូងជោគជ័យ ហើយ ក្រសួង សុខាភិបាលអនុញ្ញាតឲ្យសាកល្បងដំណាក់កាលទីពីរ។ ការសាកល្បងលើកទីមួយ តាំងពីខែវិច្ឆិកា ហើយលទ្ធផលយ៉ាងល្អ ក្រោយសាកល្បង១៤ថ្ងៃ។
តាមក្រុមអ្នកជំនាញវ៉ាក់សាំង Soberana 02 មានប្រសិទ្ធភាព ខ្ពស់ក្នុងការបង្កើតអង់ទីគ័រ ក្រោយសប្តាហ៍ដំបូងនៃការចាក់សាកល្បង។ បច្ចុប្បន្នគុយបាបានសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ពីរប្រភេទ គឺ Soberana 01 និងSoberana 02 ហើយនឹងបញ្ចប់នៃការសាកល្បងនៅចុងឆ្នាំ២០២០នេះ។
បច្ចុប្បន្នមានប្រទេសជាច្រើន ក៏បានផលិតវ៉ាក់សាំងដាច់ដោយឡែករបស់ខ្លួនហើយចាប់ផ្តើមធ្វើតេស្តលើមនុស្ស ។ កាលពីថ្ងៃទី១៧ខែធ្នូ វៀតណាម ក៏បានចាប់ផ្តើមចាក់ធ្វើតេស្តលើមនុស្សជាលើកដំបូងដោយសង្ឃឹមថាទទួលបានជោគជ័យខ្ពស់ ៕
រូបភាព៖ AFP/TTXVN