ក្របខ័ណ្ឌ Premier League យល់ព្រមឲ្យក្លិបអាចដូរបានពេលកីឡាករប៉ះទង្គិចមិនអាចលេងកើត

ចែករំលែក៖

ក្របខ័ណ្ឌ Premier League បានប្រកាសពីការយល់ព្រមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករបានភ្លាមៗក្រោយការប៉ះទង្គិចធ្ងន់ធ្ងរក្នុងទីលានប្រកួតចាប់ពីខែក្រោយបន្ទាប់ពីសមាជិកសភាបាល់ទាត់បានអនុញ្ញាតឱ្យមានការព្រមព្រៀងគ្នារួចរាល់ 

នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលយកប្រភពពី AFP កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។

ទោះយ៉ាងណានៅក្នុងការប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ប្រធានក្លិលីគកំពូលរបស់អង់គ្លេសបានបោះឆ្នោតជាលើកទី៣ប្រឆាំងនឹងការបង្កើនចំនួនកីឡាករជំនួសដែលអនុញ្ញាតពី៣ទៅ៥នាក់ទោះបីក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) ចង់ពង្រីកច្បាប់ក៏ដោយ។

IFAB បានថ្លែងការណ៍ថា ការសាកល្បងដោយប្រើការជំនួសពេលកីឡាករប៉ះទង្គិចគ្នាដោយមិនអាចលេងកើតភ្លាមៗអាចចាប់ផ្តើមនៅខែមករាហើយប្រធានក្របខ័ណ្ឌ Premier League បានសម្រេចចិត្តថាពួកគេនឹងពិនិត្យមើលចំនួនអតិបរមានៃការដូរកីឡាករនេះ

ការប៉ះទង្គិចគ្នាក្នុងពេលប្រកួតបានក្លាយជាបញ្ហាក្តៅគគុកកាន់តែខ្លាំងឡើងនៅក្នុងវិស័យកីឡា។ ជាមួយគ្នានោះសហព័ន្ធកីឡាបាល់ឱបបានព្រួយបារម្ភពីការរងរបួសក្បាលរបស់កីឡាករមួយចំនួនជាញឹកញាប់ដែលអាចវិវត្តទៅជាជំងឺវង្វេងស្មារតីនៅពេលខាងមុខ

ទោះបីជាក្លិបក្នុងក្របខ័ណ្ឌ Premier League បានធ្វើការផ្លាស់ប្តូរដើម្បីអនុញ្ញាតឱ្យកីឡាករជំនួសចំនួន៥នាក់ក៏ដោយ ប៉ុន្តែពួកគេបានយល់ព្រមអនុញ្ញាតឱ្យកីឡាករចំនួន៩នាក់នៅលើកៅអីបម្រុង ផ្ទុយពីកីឡាករ៧រូបនាពេលបច្ចុប្បន្ន។ វិធានការនេះនឹងចូលជាធរមានចាប់ពីការប្រកួតនៅចុងសប្តាហ៍នេះដែលចាប់ផ្តើមនៅថ្ងៃសៅរ៍។

...

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp អាចនឹងសប្បាយចិត្តក្នុងការជំនួសកីឡាករចំនួន៥នាក់ ដោយសារតែបញ្ហារបួសរបស់កូនក្រុមគាត់កាន់តែច្រើន និងការព្រួយបារម្ភជុំវិញកាលវិភាគប្រកួតដ៏មមាញឹកនាពេលខាងមុខ ចំណែកលោក Chris Wilder អ្នកចាត់ការក្រុម Sheffield United បានប្រកែកតវ៉ាប្រឆាំងនឹងលក្ខខណ្ឌនេះ ដោយចង់ឲ្យមានតែការជំនួសដូចរដូវកាលមុនប៉ុណ្ណោះ ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print