សាធារណរដ្ឋកូរ៉េ៖ បើយោងតាម facebook ផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា, លោក ឡាំ ប្រុស លោក តូយ ដារិទ្ធ អនុព័ន្ធការងារ និង លោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតបានចុះសួរសុខទុក្ខបងប្អូនពលករ ចំនួន១២នាក់នៅផ្ទះស្នាក់នៅតំបន់អានសាន ដើម្បីធ្វើការណែនាំ នូវវិធានការថែទាំសុខភាព អនាម័យ សណ្ដាប់ធ្នាប់ និង រៀបចំបោសសម្អាតឥវ៉ាន់ចាស់ៗនៅក្នុងផ្ទះឡើងវិញ។
ការចុះទៅសាកសួរសុខទុក្ខដល់ផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់ពលករអំឡុងពេលស្វែងរការងារកាលពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ក៏មានការចូលរួមពីលោកស្រី ស្រេង វួចនី អ្នកគ្រប់គ្រងផ្ទះស្នាក់នៅបណ្តោះអាសន្នតំបន់អានសាន និងលោក កូវ ម៉េងប្រធានសមាគមកម្ពុជាសាមគ្គីផងដែរ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តែងតែបានយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាកម្មសិក្សា ពលករ ស្នាក់នៅប្រទេសកូរ៉េ គ្រប់តំបន់សម្រាប់ពួកគាត់រស់នៅ ៕
ដោយ៖ សិលា