ផ្អេីលអស់សមត្ថកិច្ចខណ្ឌដង្កោ​ ខណៈលឺថាមានមនុស្សជាប់ក្នុងលូទឹកស្អុយ៧ថ្ងៃ​ ដល់ពេលដឹងការពិតហួសចិត្ត…!

ចែករំលែក៖

  ភ្នំពេញ​ ៖​ បុរសម្នាក់បានផឹកស្រាស្រវឹងវង្វេងស្មារតី ហេីយដេីរចូលទៅដេកក្នុងលូទឹកស្អុយ ពេលដឹងខ្លួនក៏ស្រែកឲ្យគេជួយថាខ្លួនជាប់ក្នុងនោះ៧ថ្ងៃមកហេីយ​ ទេីបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថាមានមនុស្សជាប់ក្នុងលូចំនួន៧ថ្ងៃ​ និងឲ្យជួយសង្រ្គោះក៏បង្កការភ្ញាក់ផ្អេីលនៅម៉ោង៣រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម អាជ្ញាធរសង្កាត់ដង្កោ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ដង្កោ បានចុះមកដល់ទីតាំង យកគ្រឿងចក្រមកបើកគំរបលូយកបុរសខាងលើចេញដោយសុវត្តិភាព និងបានដឹកតាមរ៉ឺម៉កម៉ូតូទៅទុកនៅសង្កាត់ដង្កោជាបណ្តោះអាសន្ន។

    បន្ទាប់មក​ ប្រពន្ធនិងកូនៗរបស់បុរសខាងលេីបានមកដល់​ហេីយបានប្រាប់ឲ្យដឹងថា រូបគាត់និងប្ដីបានឈ្លោះទាស់ពាក្យសម្ដីគ្នា ហើយប្ដីក៏បានទៅផឹកស្រាស្រវឹង បណ្ដាលឲ្យវង្វេងស្មារតីបែបនេះជាញឹកញាប់​ ក្រោយមកសមត្ថកិច្ច ក៏ឲ្យបុរសខាងលេីទៅផ្ទះវិញដេីម្បីឲ្យប្រពន្ធកូនមេីលថែ​ ។ 

    គួររំលឹងថា​ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ បុរសខាងលើនេះត្រូវប្រជាពលរដ្ឋឃើញដើរចុះដើរឡើងនៅតាមបណ្តោយផ្លូវ៣៧១ ក្បែរស្ថានីយ៍បូមទឹកបឹងទំពន់ ខណ្ឌមានជ័យ ហើយកម្លាំងនគរបាលប៉ុស្ត៍បានចុះទៅដល់បានសួរនាំបុរសខាងលើបានប្រាប់សមត្ថកិច្ចថា ខ្លួនទើបមករកការងារធ្វើនៅភ្នំពេញ ក៏ប៉ុន្តែមិនបានធ្វើ ហើយអត់លុយធ្វើដំណើរទៅស្រុកវិញនៅខេត្តពោធិ៍សាត់ ទើបសមត្តកិច្ចបានជួលម៉ូតូកង់បីដឹកទៅចំណតឡាន និងឲ្យប្រាក់សម្រាប់ជិះឡានទៅស្រុកវិញ។ លុះដល់ពេលកើតហេតុខាងលើ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញនៅក្នុងលូទៅវិញ មិនដឹងចូលតាំងពីពេលណានោះទេ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print