អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ WHO ហៅថា COVAX ដែលមានក្រុមហ៊ុនល្បីឈ្មោះ មានទំនុចចិត្ត នៅលើពិភពលោកចូលរួមនឹងផលិតវ៉ាក់សាំង២ពាន់លានដូសសម្រាប់ចែកចាយដល់ពលរដ្ឋ នៅជុំវិញពិភពលោក។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា COVAX និងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ប្រទេសដែលមានតម្រូវការ ហើយពេលនេះបានព្រមព្រៀង ជិត២ពាន់លានដូសពីក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់។
តាមការលើកឡើងរបស់អគ្គនាយក WHO កិច្ចព្រមព្រៀងដែលទទួលបានគឺមានន័យថាប្រទេស ចំនួន១៩០ និងអាចទទួលបានវ៉ាក់សាំងក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០២១។
លោកTedros Adhanom Ghebreyesus បានឲ្យដឹងថា«នេះជាព័ត៌មានដ៏ល្អសម្រាប់សុខភាពសាធារណនៅលើពិភពលោក»។ លោកបន្តទៀតថា ក្រុមការងាររបស់អង្កការសុខភាពពិភពលោក បានខិតខំធ្វើការជាមួយCOVAXដើម្បីទទួលបានវ៉ាក់សាំងសម្រាប់ចាក់បង្ការនៅដើមឆ្នាំ២០២១។
វ៉ាក់សាំងដែល WHO ទទួលបាន មិនមែនជារបស់ក្រុមហ៊ុនPfizer-BioNTech ឬ Moderna ដែលបានអនុម័តប្រើប្រាស់ នៅអាមេរិក អង់គ្លេស កាណាដា …នោះឡើយ ។ វ៉ាក់សាំងស្ថិតនៅក្នុង COVAX ដែល WHO ត្រូវទិញដល់ទៅ១២ពាន់លានដូស នៅឆ្នាំ ២០២១ និង ៩ ពាន់លានដូលសម្រាប់បម្រុង គឺមាន ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ក្រុមហ៊ុន Johnson & Johnson ។ ចំណែកក្រុមហ៊ុន Pfizer-BioNTech និង Moderna កំពុងតែពិភាក្សា ឲ្យចូលរួមជាមួយ COVAX ផងដែរ៕ដោយ៖ធី រីណា
រូបភាព៖ AP