នគរបាលខេត្តបាត់ដំបងចុះបង្ក្រាបល្បែងស៊ីសងចំនួន០២ទីតាំងឃាត់ខ្លួនមនុស្ស០៦នាក់និងចាប់យកវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១៧និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង​យោ​បល់ដឹកនាំជំនាញរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង​បា​ត់​​ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីល្បែ​ង​​​ស៊ីសងដោយខុសច្បាប់ចំនួន០២​ទីតាំង​នៅ​ក្នុងសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក្រុងបាត់​ដំបងខេត្តបាត់ដំបង ។

ក្នុងនោះទីតាំងទី០១ មានការជួបជុំគ្នា(ភ្នាល់កី​ឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរ​ចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី០២មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំ​រោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំដោយធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព​បន្តទៀតចំពោះអ្នក(ភ្នាល់ប្រដាល់​)​តាមទូរទស្សន៍​ រីឯអ្នកភ្នាល់អាប៉ោងចំនួន០៦នាក់​បាននាំមកកាន់ស្នង​ការដ្ឋានដើម្បីធ្វើការសាក​សួរ​ស្រាវជ្រាវ រីឯវត្ថុតាងដែលដកហូតបាន​រួម​មាន៖

-កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន ០១ 

-គម្របផ្តិលសម្រាប់គ្របចានអាប៉ោង ចំនួន ០១ 

-ចានសម្រាប់បាញ់អាប៉ោងចំនួន ០១ 

-គ្រាប់អាប៉ោងចំនួន០១ 

-ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន ០១

សូមជម្រាបជូនថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋានបើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វ​ផ្សាយ អប់រំណែនាំតាមរយៈរូបភាពនិង​មធ្យោ​បាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែងតែងតែលួចលាក់ប្រព្រឹត្ត នូវសកម្មភាពល្មើស​នេះជាបន្តបន្ទាប់ ។   

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ តែងតែ​ដាក់វិធានការដល់គ្រប់អធិការដ្ឋាននគរបាលក្រុង​ ស្រុកនិងការិយាល័យជំនាញ​ ត្រូវតែ​ចាត់​វិធានការ​ អប់រំណែនាំ​ឬចាត់វិធានការ​បង្ក្រាប​ ដោយ​មិនអនុគ្រោះទេចំពោះករណី​ល្បែង​ស៊ី​ស​ង​​ខុស​ច្បាប់គ្រប់ប្រភេទ​ ដូច្នេះសូមបងប្អូនប្រ​ជា​ពលរដ្ឋដែលញៀននឹងល្បែងស៊ីសងត្រូវបញ្ឈ​ប់​ជាប​ន្ទាន់​នូវសកម្មភាពល្មេីសច្បាប់ព្រោះករណី​មិនរាងចាលទេនោះគឺត្រូវកសាងសំ​ណុំរឿងបញ្ជូន​ទៅតុលាការខេត្តដើម្បីវិនិច្ឆ័យទោស​ទៅ​តាមច្បាប់៕

    

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print