ខេត្តសាមុតសាខនរងការខាតបង់ខាងហិរញ្ញវត្ថុយ៉ាងច្រើនក្រោយករណីឆ្លង Covid-19 ក្នុងសហគមន៍

ចែករំលែក៖

ប្រទេសថៃ៖ លោកស្រី Amphai Harnkraiwilai ប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខុនមានប្រសាសន៍ថា ការបិទខេត្តសាមុតសាខុនដោយសារតែការកើនឡើងនៃការឆ្លងថ្មីវីរុស Covid-19 នឹងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រហែល១ពាន់លានបាតក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០នេះ។

លោកស្រីបន្តថា អាជីវកម្មគ្រឿងសមុទ្ររបស់ខេត្តនេះដែលមានការលក់ចំនួន៤០០ ទៅ៥០០ លានបាតក្នុងមួយថ្ងៃក៏ដូចជាអាជីវកម្មដទៃទៀតដែលពាក់ព័ន្ធត្រូវបានបង្ខំឱ្យបញ្ឈប់ដោយសារការជាប់គាំងពីការបិទខេត្ត។ នេះអាចបណ្តាលឱ្យមានការប៉ាន់ស្មានការខូចខាតសេដ្ឋកិច្ចប្រមាណ១ពាន់លានបាតក្នុងមួយថ្ងៃ។ ទោះយ៉ាងណាការខូចខាតធំៗនឹងត្រូវបានកំណត់ចំពោះតែអាជីវកម្មដែលជួលកម្មករចំណាកស្រុក ខណៈដែលមានផលប៉ះពាល់តិចតួចដល់អាជីវកម្មដែលមិនជួលកម្មករទាំងនោះ។

លោកស្រី Amphai Harnkraiwilai បានបន្ថែមថា ដំបូងអាជីវកម្មក្នុងស្រុកបានយល់ព្រមអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺឱ្យបានពេញលេញ និងតាមដានពលករចំណាកស្រុកដើម្បីការពារការរីករាលដាលនៃវីរុសឆ្លង Covid-19 ទៅតំបន់ផ្សេងទៀត។ ទាក់ទងនឹងវិធានការណ៍ដោះស្រាយដើម្បីជួយប្រតិបត្តិករផ្សេងទៀតដែលមិនស្ថិតនៅក្នុងតំបន់ឆ្លង និងរងផលប៉ះពាល់ពីការចាក់សោរនេះសភាពាណិជ្ជកម្មខេត្តនឹងលើកឡើងពីបញ្ហានេះជាមួយសភាពាណិជ្ជកម្មថៃដែលបន្ទាប់មកនឹងបញ្ជូនបញ្ហានេះទៅរដ្ឋាភិបាល។

ធនាគារពាណិជ្ជកម្មឯកជន និងរដ្ឋបានប្រកាសបិទសាខារបស់ខ្លួននៅខេត្តសាមុតសាខុនបន្ទាប់ពីមានការបិទទ្វារចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី៣ ខែមករា។ សាខាធនាគារនៅក្នុងផ្សារទំនើបក៏ត្រូវបានបិទផងដែរ។

លោកស្រី Amporn Pinasa អគ្គលេខាធិការនៃការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន Office of Basic Education Commission (Obec)បាននិយាយថា លោកស្រីបានបញ្ជាឱ្យបិទសាលារៀនក្រោមការត្រួតពិនិត្យរបស់ Obec នៅខេត្តសាមុតសាខន ដើម្បីឱ្យមន្រ្តីនៅទីនោះធ្វើការពីផ្ទះ។

Obec នឹងវាយតំលៃស្ថានភាពដោយផ្អែកលើសេចក្តីប្រកាសពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព Covid-19 ។ សាលារៀនទាំងអស់ត្រូវបានណែនាំឱ្យអនុវត្តតាមវិធានការសុវត្ថិភាពសុខភាពពីក្រសួងសុខាភិបាលផងដែរ។

ជាមួយគ្នានោះសាលាមួយចំនួននៅទីក្រុងបាងកកក៏ត្រូវបានបិទកាលពីថ្ងៃទី២០ ធ្នូដោយសារការភ័យខ្លាចចំពោះករណី Covid-19 ថ្មីរួមទាំងស្ត្រីឆ្លងមេរោគដែលរស់នៅតាមបណ្តោយផ្លូវប្រាឆាជេនក្នុងរដ្ឋធានី។ តាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីរូបនេះបានទៅតំបន់ Talat Mahachai នៅខេត្ត Samut Sakhon ដើម្បីទិញគ្រឿងសមុទ្រនៅដើមខែនេះ។

មហាវិទ្យាល័យ Bangkok Christian បានប្រកាសបិទសាលាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣ មករាចំណែកឯវិទ្យាស្ថាន Wattana Wittaya Academy នឹងបិទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣ មករានិងបើកដំណើរការវិញនៅថ្ងៃទី៤ ខែមករា។ មហាវិទ្យាល័យ Asson College Thon Buri បានប្រកាសថា និស្សិតនិងបុគ្គលិកដែលរស់នៅខេត្តសាមសាខុនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅផ្ទះចាប់ពីថ្ងៃនេះហើយត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី៤ ខែមករា។ សាលា Joseph Upatham នៅ Nakhon Pathom ក៏បានប្រកាសផ្អាកថ្នាក់រៀនចាប់ពីថ្ងៃនេះហើយនឹងបើកដំណើរការវិញនៅថ្ងៃទី៤ ខែមករា។

ទន្ទឹមនឹងនេះដែរអភិបាលខេត្ត Samut Songkhram ដែលជាខេត្តជាប់នឹងខេត្តសាមុតសាខនដោយមានការយល់ព្រមពីសភាពាណិជ្ជកម្មខេត្តកាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យលុបចោលថ្ងៃចុងក្រោយនៃមហោស្រព Mackerel Eating និង Mae Klong ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺ Covid-19 ពីខេត្តជិតខាងមួយនេះ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print