បងប្អូនយើងចាំសង្កេតមើលផងណា! ប្រទេសកម្ពុជា នៅថ្ងៃនេះនឹងជួបប្រទះបាតុភូត ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់គេហទំព័រ Time and date បានបញ្ជាក់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រទេសកម្ពុជា នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ គឺសិសិរស៊ុលស្ទិស ដែលមានន័យថាពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

ជាក់ស្តែងជាទូទៅនៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់ នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.°ខាងត្បូងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលយប់វែងជាងពេលរាល់ដង។

ចំណែកកាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់ នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជា៖អាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ នៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ ហើយនៅថ្ងៃចន្ទទី២១ ធ្នូនេះដែរ វេលាម៉ោង១៧ និង០២ល្ងាច(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងត្បូងអេក្វាទ័រ។

គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូនេះ ប្រទេសកម្ពុជា ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៦ និង១៤ព្រឹក និងលិចទៅវិញនៅម៉ោង៥និង៤១ល្ងាចហើយពេលថ្ងៃមានរយៈពេលត្រឹមតែ១១ម៉ោងនិង២៧នាទីប៉ុណ្ណោះ។ ចំណែកនៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ១៤៧.១៦លានគីឡូម៉ែត្រ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print