មកទល់ពេលនេះមានមនុស្ស ដល់ទៅជាង១,៨លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយរយៈពេល៣សប្តាហ៍ទៀតនឹងចាក់លើកទីពីរ។
តាមតួលេខរបស់សារព័ត៌មាន Bloomberg ដែលប្រមូលបាន គឺប្រទេសចិនជាចំណុចចាប់ផ្តើមនៃកូវីដ-១៩ដំបូងគេបង្អស់នៅវូហាន កាលពីមួយឆ្នាំមុន នាំមុខសហគមន៍អន្តរជាតិពីការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ គិតមកដល់ថ្ងៃទី១៩ខែធ្នូ ចិនបានចែកចាយវ៉ាក់សាំងជាង១លានដូសហើយ។
តាមតួលេខរបស់ Bloomberg នៅក្នុងប្រទេសអង់គ្លេសបានចែកចាយ និងចាក់ជូនពលរដ្ឋបាន៣៦០ពាន់ដូស, នៅរុស្ស៊ី៣២០ ពាន់ដូស។ ចំណែកនៅក្នុងទឹកដីអាមេរិកវិញដែលរងការវាយប្រហារច្រើនជាងគេបំផុតដោយកូវីដ-១៩ បានចែកចាយវ៉ាក់សាំងជាង២១១ពាន់ដូសហើយ។
វ៉ាក់សាំងនៅអាមេរិកបានចែកចាយ នៅ៣៨រដ្ឋទូទាំងប្រទេស ក្នុងនោះរដ្ឋ Florida ច្រើនជាងគេ គឺមានដល់ទៅជាង៣២ពាន់ដូសនិងតិចសាស់២៦ពាន់ដូស ហើយញូវយ៉កមានតែ១៩ពាន់ដូស។ ការចែកចាយនៅអាមេរិកគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ៕ ដោយ៖ធីរីណា
វ៉ាក់សាំង Pfizer / BioNTech COVID-19 ត្រូវបានចែកចាយដោយចាក់នៅសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍។ រូបថតៈ AFP