តើមានមនុស្សប៉ុន្មាននាក់ហើយដែលចាក់វ៉ាក់សាំងកូវីដ​-១៩ នៅលើពិភពលោក

ចែករំលែក៖

មកទល់ពេលនេះមានមនុស្ស ដល់ទៅជាង​១,៨លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ហើយរយៈពេល​៣សប្តាហ៍ទៀតនឹងចាក់លើកទីពីរ​។
តាមតួលេខរបស់សារព័ត៌មាន Bloomberg ដែលប្រមូលបាន ​គឺប្រទេសចិនជាចំណុចចាប់ផ្តើមនៃកូវីដ​-១៩​ដំបូងគេបង្អស់នៅវូហាន កាលពីមួយឆ្នាំមុន នាំមុខសហគមន៍អន្តរជាតិ​ពីការចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​។ គិតមកដល់ថ្ងៃទី​១៩ខែធ្នូ ចិន​បានចែកចាយវ៉ាក់សាំង​ជាង​១លានដូស​ហើយ។
តាមតួលេខរបស់​ Bloomberg នៅក្នុងប្រទេសអង់គ្លេស​បានចែកចាយ និងចាក់ជូនពលរដ្ឋបាន​៣៦០ពាន់ដូស, នៅរុស្ស៊ី​៣២០ ពាន់ដូស។ ចំណែកនៅក្នុងទឹកដីអាមេរិកវិញ​ដែលរងការវាយប្រហារច្រើនជាងគេបំផុតដោយកូវីដ​-១៩​ បានចែកចាយ​វ៉ាក់សាំង​​ជាង​២១១ពាន់ដូសហើយ។
វ៉ាក់សាំងនៅអាមេរិក​បានចែកចាយ នៅ​៣៨រដ្ឋទូទាំងប្រទេស​​ ក្នុងនោះរដ្ឋ​ Florida ច្រើនជាងគេ គឺមានដល់ទៅ​ជាង​៣២ពាន់ដូស​និងតិចសាស់២៦ពាន់ដូស​ ហើយញូវយ៉កមានតែ​១៩ពាន់ដូស។ ការចែកចាយនៅអាមេរិកគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ៕ ដោយ៖ធីរីណា

...

វ៉ាក់សាំង Pfizer / BioNTech COVID-19 ត្រូវបានចែកចាយដោយចាក់នៅសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍។ រូបថតៈ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print