មួយថ្ងៃមានអ្នកឆ្លងកូវីដ​១៩​ជាងកន្លះលាននាក់នៅលើពិភពលោក

ចែករំលែក៖

តាមគេហទំព័រ​worldometer ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ ជាង​៥២១ពាន់នាក់​ និងស្លាប់​ជាង​៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ​​​ អាមេរិក មានអ្នកឆ្លង ដល់ទៅ​១៧១ពាន់នាក់ អង់គ្លេស ជាង​៣៥ពាន់នាក់​និងរុស្ស៊ី​ជាង​២៨,៩ពាន់នាក់​។​ ប្រទេសដែលមានករណីឆ្លងច្រើនគឺបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ដល់ពលរដ្ឋ ជាច្រើនផងដែរ​។

​បច្ចុប្បន្នអាមេរិកនៅតែជាប្រទេសនាំមុខ ពីចំនួនអ្នកឆ្លងសរុបដដែល​គឺមានជាង​១៨,២លាននាក់​​​និងស្លាប់ជាង ៣២៤ពាន់នាក់ ។ លំដាប់ទីពីរ​គឺឥណ្ឌា​មានអ្នកឆ្លងកូវីដ​១៩​សរុប​​ជាង​១០លាននាក់ និងស្លាប់ ជាង ១៤៥ពាន់នាក់​។ ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទីបី មានអ្នកឆ្លងកើនឡើងដល់ទៅ​ ជាង​៧ ពាន់លាននាក់ និងស្លាប់ ជាង​១៨៦ពាន់នាក់​។
ប្រទេសតំបន់អឺរ៉ុប​ ក្រោយប្រទេសអង់គ្លេសរកឃើញមាន​ករណីវិវឌ្ឍន៍វីរុសកូវីដ​១៩​ថ្មី មានល្បឿនឆ្លងលឿនជាង​វីរុសកូវីដ​១៩​ចាស់​ដល់ទៅ​៧០ ដង ធ្វើឲ្យប្រទេសតំបន់អឺរ៉ុបផ្អាករាល់ការធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស​។​ ក្រៅពីអឺរ៉ុប​ប្រទេស​តំបន់អាស៊ី និងមជ្ឈិមបូព៌ាក៏បានផ្អាករាល់សកម្មភាព ធ្វើដំណើរដូចគ្នា។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងថា​ នាយករដ្ឋមន្ត្រី​Boris Johnson ​ បានកោះប្រជុំជាបន្ទាន់បន្ទាន់នៅថ្ងៃទី​២១ខែធ្នូ ដើម្បីពិភាក្សា​លើការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់ប្រទេសអង់គ្លេស ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO ​បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ចាត់វិធានការ ទប់ស្កាត់កូវីដ​១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
ចំណែកនៅក្នុងតំបន់អាស៊ីវិញ ប្រទេស កូរ៉េខាងត្បូង ជប៉ុន ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ បង្ខំឲ្យរដ្ឋាភិបាលត្រូវរឹតបន្តឹងការទប់ស្កាត់ពិសេស ក្នុងពេលចូលឆ្នាំសកលចូលមកដល់៕ ដោយ៖ធីរីណា


...

រូបភាព៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print