ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីឃើញបុរសជនជាតិវៀតណាមម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅផ្ទះសំណាក់ ថៃអាងក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះង្វៀង វុឹងខៀង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ មានស្រុកកំណើតនៅភូមិ៧ ឃុំមីថាញ់ណាម ស្រុកកាយឡៃខេត្តទៀងយ៉ាង ប្រទេសវៀតណាម មានកាន់លិខិតឆ្លងដែនលេខC ៦៤ ៧១៥៥៥។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យបានចុះដល់កន្លែងកើតហេតុដេីម្បីពិនិត្យលេីដងខ្លួនសាកសព ប៉ុន្តែពុំឃើញមានស្លាកសា្នមអ្វីទេគឺស្លាប់ដោយសារខ្យល់គរមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះឡើយ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យខាងក្រុមហ៊ុនយកបន្តទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន