ខេត្តត្បូងឃ្មុំ ៖ ទីតាំងបេីកសង្វៀនបញ្ជល់ មាន់មួយកន្លែង ស្ថិតនៅចំណុចចម្ការកៅស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ ត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចខេត្តត្បួងឃ្មុំ កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។
សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីម្សិលមិញ(២១ ខែធ្នូ)កម្លាំងជំនាញព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយជំនាញស្រុកតំបែរ ចុះបង្រ្កាបកន្លែងលួចលាក់លេងល្បែងសុីសងខុសច្បាប់(បញ្ជល់មាន់ អាប៉ោង) នៅចំណុចចម្ការកៅស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ
ខេត្តត្បួងឃ្មុំ ។
ក្នុងពេលបង្ក្រាបសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូចំនួនចំនួន២២គ្រឿង,មាន់ជល់ចំនួន១០ក្បាល(ងាប់៥), តុនិងហាន់តោចំនួន១, ចានអាប៉ោងចំនួន១ឈុត,កន្រ្តកដាក់មាន់ចំនួន១០ និងជញ្ជីងថ្លឹងមាន់ចំនួន១ ។
គេកត់សម្គាល់ថា ការបង្ក្រាបកន្លងមកសមត្ថកិច្ចតែងចាប់បានត្រឹមតែវត្ថុតាង ប៉ុណ្ណោះ ឯក្រុមអ្នកញៀនល្បែងស៊ីសងមិនដែលចាប់បានទេ ដែលគេសង្ស័យថាទំនងជាមានរនុកក្នុងរាយការណ៍មុនកម្លាំងសមត្ថកិច្ចមកបង្ក្រាបក៏ថាបាន ៕
ដោយ ៖ វណ្ណៈ